ស្ទើរតែមិនគួរអោយជឿ ៖ បុរសដែលជាអ្នករៀបចំបន្ទប់ម្នាក់ (Decorator) ត្រូវបានរកអោយឃើញថា ប៊ិះបាត់បង់ជើងរបស់ខ្លួន ក្រោយពីពីងពាងពឹសរបស់អង់គ្លេសខាំ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះរូបនេះ មានឈ្មោះថា Ricki Whitmore មានវ័យ ៣៩ ឆ្នាំ បានសម្រាកព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យដល់ទៅជាងមួយសប្តាហ៍ខណៈមានការព្រឈមក្នុងការវះកាត់ ផ្តាច់ជើងរបស់គាត់ដែលត្រូវបានពីងពាងមានពឹសបំផុតខាំនោះ

បុរសជាឪពុកកូនតូ  ច ៣  រូប ម្នាក់នេះ  មានទីលំនៅក្នុងតំបន់ ​​Essex ​ប្រទេសអង់គ្លេស ។ដោយឡែក ករណីខាំដល់ថ្នាក់ដេកពេទ្យពេញមួយអាទិត្យលើកនេះអាចកើតឡើងទៅបាននៅសាលារៀនមួយកន្លែង ស្របពេលគាត់ក៏កំពុងតែព្យាយាមបោសសំអាត  រៀបចំកែកុនអោយល្អជាងមុន។ យ៉ាងណាមិញ បើយោងតាមសម្តីជនរងគ្រោះផ្ទាល់ បានអះអាងអោយដឹងថា ដំបូងឡើយ  គាត់ពិតជាមានការឈឺចាប់ជាខ្លាំង  ដោយមានពេលមួយនោះ ខណៈពេលដែលគាត់បានទៅដល់ផ្ទះ ភ្លៅរបស់គាត់ក៏បានចាប់ផ្តើមហើមធំចម្លែកពីធម្មតា ស្របពេលដែលកំដៅក្នុងខ្លួន    បានកើនឡើងផងដែរនោះ  គាត់ក៏បានប្រញាប់ប្រញាល់រត់ទៅមន្ទីរពេទ្យ ។

width=443

ជាដំបូង បុគ្គលិកប្រចាំមន្ទីរពេទ្យ Queen Hospital បានប្រាប់ភរិយាជនរងគ្រោះអោយដឹងថា ជើងប្តីរបស់នាងប្រឈមនឹងការវះកាត់  កាត់ផ្តាច់ចោល  ក៏ព្រោះតែសារធាតុពឹសបានជ្រាបចូលជាខ្លាំង      តែក្រោយមក  ដោយសារតែមានការខិតខំប្រឹងប្រែងជួយសង្គ្រោះពីក្រុមវេជ្ជបណ្ឌិត   ជើងជនរងគ្រោះពិតជាមិនចាំបាច់  កាត់ផ្តាច់ចោលអ្វីនោះទេ  ក្រោយពីគ្រូពេទ្យបានជួសយកចេញនូវជាតិពុស ដែលមានក្លិនអាសោចទាំងនោះ។

មកទល់នឹងពេលនេះ      បុរសជាជនរងគ្រោះ  បានធូរស្រាលបន្តិចហើយ  ពោលគឺ មិនចាំបាច់ធ្វើការវះកាត់ផ្តាច់ជើងអ្វីនោះទេ តែត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់ ៦ ខែទើបអាចដើរជាធម្មតាវិញបាន។ ផ្ទុយទៅវិញ ពឹងពាងមានពឹសបំផុតរបស់អង់គ្លេសមួយប្រភេទនេះ ត្រូវបានគេស្គាល់ឈ្មោះថា False widow spiders ៕

ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- កៅអីការិយាល័យមួយ ស្រាប់តែផ្ទុះឡើង ធ្វើអោយស្រ្តីមា្នក់ រងរបួសជាទម្ងន់- វីដេអូ និយាយពីគ្រោះធម្មជាតិ ដ៏រន្ធត់មួយ ល្បីបំផុត ក្នុងប្រព័ន្ធ ហ្វេសប៊ុក- ចម្លែកៗ ៖ មនុស្សពឹងពាងពិតឬ បាននាំគ្នា ផ្អើលមើលយ៉ាងដូច្នេះ?

ដោយ ៖ កុសលប្រភព ៖ ដឹមីរ័រ