បាត់ដំបង ៖ ស្ដ្រីជាភរិយារបស់មន្ដ្រី គយ ប្រចាំការ នៅស្រុកម៉ាឡៃម្នាក់ បានដាច់ចិត្ដ ផឹកថ្នាំបំពុលសម្លាប់ខ្លួន ដោយសារតែមាន វិបត្ដិជំពាក់បំណុលគេវ័ញ្ចកហើយគ្មានប្រាក់សង ដោយករណីនេះ   បានកើតឡើងកាលពី   ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣  កន្លងទៅនេះ ស្ថិតនៅផ្ទះរបស់ជនរងគ្រោះ ដែលមានទីតាំង នៅភូមិត្រពាំងព្រលិត ឃុំសន្ដិភាព ស្រុកសំពៅលូន ខេត្ដបាត់ដំបង ។

សាកសពជនរងគ្រោះ   ត្រូវបានគេស្គាល់ ឈ្មោះកិល កេង អាយុ  ៣២ឆ្នាំ មានប្ដីជាមន្ដ្រី គយប្រចាំការនៅមាត់ច្រកស្រុកម៉ាឡៃ ខេត្ដ បន្ទាយមានជ័យ តែគេមិនបានប្រាប់ឱ្យដឹង ថា ប្ដីស្ដ្រីរងគ្រោះមានឈ្មោះអ្វីនោះទេ តែ រូបនាង    ក៏ត្រូវបានគេស្គាល់ផងដែរថា   គឺជា កូនស្រីរបស់លោកអធិការរងស្រុកសំពៅ លូន ឈ្មោះ មាស គាំ ផងដែរ ។

សូមបញ្ជាក់ថា  កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះ នៅក្នុងផ្ទះស្ដ្រីរងគ្រោះ គេបានប្រទះឃើញ រូបនាងដេកសន្លប់ស្ដូកស្ដឹង ហើយក៏ត្រូវបាន សាច់ញាតិបញ្ជូនយកទៅធ្វើការសង្គ្រោះ នៅ មន្ទីរពេទ្យខេត្ដច័ន្ទបូរី ប្រទេសថៃ ហើយមួយថ្ងៃក្រោយមក គឺនៅវេលាម៉ោង៥ល្ងាច ស្ដ្រីរងគ្រោះបានបាត់បង់ជីវិតដោយក្រុម គ្រូពេទ្យអះអាងថា រូបនាងបានផឹកថ្នាំបំពុល ជាប្រភេទថ្នាំសម្រាប់បាញ់សម្លាប់ស្មៅ មិន អាចជួយសង្គ្រោះបានឡើយ។

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ សពស្ដ្រីរងគ្រោះត្រូវបានសាច់ញាតិនាំយកមកតម្កល់ធ្វើបុណ្យ នៅក្នុងលំនៅដ្ឋានរបស់ ខ្លួនវិញ   ដោយក្នុងនោះគេក៏បានឃើញមនុស្ស ៣-៤នាក់ ដែលអះអាងថា ជាម្ចាស់បំណុល មកចូលរួមបុណ្យសពផងដែរ ។

ពាក់ព័ន្ធទៅនឹង    ករណីអត្ដឃាតខាងលើ នេះបើតាមប្រភពព័ត៌មាន  បានបង្ហើបឱ្យដឹង ថា ដោយសារតែ    ស្ដ្រីរងគ្រោះកន្លងមកមាន   ជំពាក់បំណុលគេជាច្រើនម៉ឺនដុល្លារ ហើយគ្មាន លុយសង។ ចំណែកប្ដីដែលធ្វើជាមន្ដ្រីគយ   មួយរូបនោះ ត្រូវបានគេអះអាងថា   មិនទទួល ខុសត្រូវចំពោះ    ករណីប្រពន្ធជំពាក់បំណុលគេ នោះឡើយ ទើបធ្វើឱ្យស្ដ្រីជាប្រពន្ធ គ្មានវិធី ដោះស្រាយ ក៏សម្រេចជ្រើសរើសយកការ សម្លាប់ខ្លួន ដើម្បីបញ្ចប់វិបត្ដិបែបនេះទៅ៕

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល