បើតាមព័ត៌មានមួយចំនួនបានឲ្យដឹងថា Apple បានបញ្ឈប់អ្នកគ្រប់គ្រងទទួលបន្ទុក Software Maps ពីការងារហើយ ក្រោយពី Application ផែនទីថ្មីដែលទើបតែបង្ហាញខ្លួនគឺ Apple Maps ត្រូវបានគេរិះគន់ និងបន្តុះបង្អាប់យ៉ាងចាស់ដៃ។

តាម Bloomberg បានឲ្យដឹងថាលោក Richard Williamson បុគ្គលិកដ៏យូរឆ្នាំម្នាក់របស់ Apple និងជាអ្នកឈរលំដាប់កំពូលក្នុងក្រុមអភិវឌ្ឍន៍ Apple Maps ត្រូវបានអនុប្រធានថ្នាក់ខ្ពស់ Eddy Cueបញ្ឈប់ពីការងារ ក្រោយពីបរជ័យរបស់ Application Apple Maps។ ប្រភពមួយចំនួនផ្សេងទៀតក៏បានឲ្យដឹងថា Apple កំពុងតែធ្វើការទាក់ទងជាមួយដៃគូសហការ TomTom  ដើម្បីធ្វើការកែលំអApple Maps ឡើងវិញ។

/

លោក Richard Williamson

ក្រោយពី Apple បង្ហាញខ្ឡួនកាលពីខែកញ្ញា រួមជាមួយ iOS 6 Application ផែនទីថ្មីត្រូវបានអ្នកប្រើប្រាស់ធ្វើការរិះគន់ថាអន់ជាងឆ្ងាយ បើប្រៀបជាមួយ Google Maps។ នៅចុងខែកញ្ញា អគ្គនាយករបស់ Apple, លោក Tim Cook, បានធ្វើការសុំទោសជាសាធារណៈស្តីពី Apple Maps,ដោយទទួលស្គាល់ថា Application នេះមិនទាន់ល្អ អាចប្រើប្រាស់បាននៅឡើយទេ៕

ដោយ៖ សិលាប្រភព៖ zng