ព័ត៌មានអន្តរជាតិ ៖​ វេលាថ្ងៃរសៀល ម៉ោង ប្រមាណជាង ៣ នេះ បើយោងតាមការដកស្រង់អត្ថ បទផ្សាយ ពីគេហទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចុះផ្សាយ អត្ថបទសារព័ត៌មានអោយដឹង ថា មកទល់នឹងពេលបច្ចុប្បន្នភាព បើតាមសេចក្តីរាយការណ៍ សរបញ្ជាក់អោយដឹងថា ចំនួនតួរ លេខនៃជនរងគ្រោះ ដែលបានស្លាប់ ដោយសារតែ គ្រោះថ្នាក់ ក្រឡាប់លិច នាវាយក្ស ដឹកសិស្ស នៅកូរ៉េខាងត្បូងនោះ បានកើនឡើងដល់ ៥៦ នាក់ហើយ ដោយនៅក្នុងនោះ សាកសពជនរង គ្រោះពីរនាក់ចុងក្រោយ ត្រូវបានគេប្រទះឃើញ អណ្តែតផុសឡើង នៅលើផ្ទៃទឹក ផ្តុំកន្លែងកើត ហេតុ​ ។

/

គួរបញ្ជាក់ថា ខណៈតួរលេខអ្នកស្លាប់ បានកើនឡើងដល់ទៅ ៥៦ នាក់ហើយនោះ សេចក្តីរាយ ការណ៍បញ្ជាក់អោយដឹងថា ក្នុងនោះ​ ក្រុមមនុស្ស ច្រើនជាង ១៧៤ នាក់ផ្សេងទៀត ត្រូវបានគេ ជួយសង្គ្រោះ ខណៈក្រុមមនុស្សប្រមាណជាង ២៤៦ នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ។

/

គួររំឭកអោយដឹងថា នាវាដឹកសិស្ស ៣៥០នាក់ បានលិចចូលទៅក្នុង សមុទ្រ បន្ទាប់ពីចាកចេញពី ឆ្នេរ សមុទ្រ Jindo, ដែលស្ថិតនៅ ភាគនិរតី    នៃប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃពុធ ទី១៦ ខែ មេសា ឆ្នាំ២០១៤ កន្លងទៅនេះ ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ