បើតាមប្រភពសារព័ត៌មាន Asiaone បានអោយដឹងថា ៖ និស្សិតស្រីវ័យក្មេងដ៏ស្រស់ស្អាតមួយរូប សិក្សានៅសាកលវិទ្យាល័យ Nanjing ប្រទេសចិននឹងមានឈ្មោះថា Li Jiannanដែលអ្នកប្រើប្រាស់អ៊ីនធើណែតដាក់រហស្សនាមអោយថា ស្រីស្អាតបំផុតប្រចាំសាកលវិទ្យាល័យ ពេលនេះកំពុងស្វែងរកអង្គរក្សការពារខ្លួននាង ។

Li Jiannan បាននិយាយថា នាងធ្លាប់ត្រូវគេ ស្ទាក់ចាប់ជាច្រើនលើកច្រើនសា ។ ជាងនេះទៅទៀត ការដែលនាងសម្រេចចិត្ត ប្រកាសស្វែងរកអង្គរក្សការពារខ្លួនបែបនេះ គឺបន្ទាប់ពីនាងបានដឹងនូវព័ត៌មានអំពីក្មេងស្រីម្នាក់ ត្រូវបានគេគម្រាមដោយកាំបិត ។ នៅក្នុងគេហទំព័រផ្ទាល់ខ្លួន នាង Li Jiannan បានសរសេរនូវលក្ខខ័ណ្ឌ បេក្ខជនដែលដាក់ពាក្យត្រូវតែមានសមត្ថភាពអាចទប់ទល់ជាមួយមនុស្ស ប្រុសបានយ៉ាងតិច៣នាក់ឡើងទៅ និង មានសុខភាពល្អកាយសម្បទាមាំមួន បេក្ខជនដែលជាប់ត្រូវការពារសុវត្ថិភាពនាងគ្រប់ពេលវេលា ជាពិសេសនៅពេលយប់

និស្សិតស្រីវ័យ 20 ឆ្នាំរូបនេះ មិនផ្តោតសំខាន់ ទៅលើរូបសម្បត្តិរបស់បេក្ខជននោះទេ ។ ចំពោះបេក្ខជន ដែលជាប់នឹងទទួលបានប្រាក់បៀវត្ស ប្រមាណជាង $59,486 ក្នុងរយៈពេល៣ឆ្នាំ។នាងក៏បានសន្យាផងដែរថា ប្រសិនបើនាងពេញចិត្ត នាងនឹងចុះកិច្ចសន្យារយៈពេល 10 ឆ្នាំ ។
គួរបញ្ជាក់ផងដែរថា មូលហេតុចម្បងដែលធ្វើអោយនាងមានគំនិតនៅក្នុងការប្រកាសស្វែងរកនូវអង្គរក្សការពារផ្ទាល់ខ្លួននេះ បន្ទាប់ពីនាងបានឮព័ត៌មានមួយចំនួនដែលបានចេញផ្សាយផងដែរថានារីភាគច្រើនបានជួបប្រទះនូវរឿងអាក្រក់ៗ ជាច្រើននៅតាមដងផ្លូវ។

លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មាន China Hush បានបញ្ជាក់ផងដែរថា ៖ និស្សិតដែលមានសម្រស់ស្រស់ស្អាតរូបនេះ ក្រៅពីសិក្សា និងល្បីឈ្មោះនៅសាកលវិទ្យាល័យ Nanjing នាងក៏មានកេរ្តិ៍ឈ្មោះល្បីក្នុងបណ្តាញទូរទស្សន៍ក្នុងស្រុកចំនួន 2 ផងដែរ៕
ដោយ ៖ រិទ្ធីប្រភព ៖ edvantage