ថ្មីៗនេះ ស្រីស្អាតកែភេទជនជាតិ Philippines នាង Kevin Balot បានទទួលតំណែងជា
បវរកញ្ញាកែភេទមានមុខមាត់ស្អាតជាងគេបំផុតលើពិភពលោកឆ្នាំ 2012 ក្នុងការប្រកួតមួយដែលបានប្រារព្ធនៅប្រទេសថៃ។ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានទទួលស្គាល់ និងសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់ Kevin ដែលមើលទៅហាក់ដូចជាស្អាតជាងមនុស្សស្រីពិតប្រាកដទៅទៀត។
បើទោះជាមិនមានការ Make Up ក៏ Kevin នៅតែស្រស់ស្អាត និងថតរូបស៊ីកាមេរ៉ា។ ខ្លួន Kevinផ្ទាល់ក៏យល់ពីបញ្ហានេះ ដូច្នេះហើយទើបនាងមិនមានការអៀនខ្មាស់ក្នុងការបង្អួតរូបថតដ៏គួរឲ្យស្រលាញ់របស់នាងឡើយ។ Kevin បានឲ្យដឹងថា នាងពិតជាខ្មាស់អៀនក្នុងការ Make Up លើកលែងតែត្រូវចូលរួមពិធីសំខាន់ៗណាមួយ។ ជាការពិតភាពសម្រស់របស់ Kevin ពិតជាស្រស់ស្អាត។ តាមអ្នកដែលស្និទស្នាលជាមួយបវរកញ្ញាប្តូរភេទរូបនេះបានឲ្យដឹងថា Kevin មិនត្រឹមតែស្រស់ស្អាតទេ ថែមទាំងមានភាពវៃឆ្លាត និងរួសរាយថែមទៀតផង៕
ដោយ៖ សិលាប្រភព៖ K14