រួមជាមួយនឹង iPhone 6 និង HTC M8, Galaxy S5 ក៏ស្ថិតនៅក្នុងចំណោមស្មាតហ្វូន ដែលត្រូវបានអតិថិជនគាំទ្រ កំពុងរង់ចាំបំផុត នៅក្នុងឆ្នាំ ២០១៤។ តាមប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា ផលិតផលរបស់ Samsung អាចនឹងបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ២០១៤ ដើម្បីជំនួសម៉ូដែល Galaxy S4 ដែលមានបរិមាណលក់ចេញ មិនដូចការរំពឹងទុក។
ស្តីពីព័ត៌មានជាក់លាក់នៃស្មាតហ្វូន Galaxy S5 នេះ Samsung បានកំណត់បញ្ជាក់ថា ពួកគេនឹងបំពាក់នូវស៊េរី chip 64-bit នៅលើវាដូចនឹង iPhone 5S ដែរ។ លទ្ធភាពច្រើន ស៊េរី chip Exynos 6 របស់ Samsung នឹងជា chip 8 Core ពិតៗតែមួយបន្ទះ (ជំនួសឲ្យការផ្គុំបញ្ចូលគ្នានូវ chip 4 Core ពីរ ដូចនៅលើ Exynos 5)។


ម៉ូដែល Concept ស្តីពីគំរូស្មាតហ្វូន Galaxy 5S ត្រូវបានរចនាឡើងដោយ O2 ។ តាមរយះវីដេអូ Concept នេះយើងឃើញថា S5 បានបំពាក់នូវអេក្រង់ដែលមានកំរិតរីសូលុយស្យុង 2K Super AMOLED 2.560 x 1.440 pixel, camera 16 megapixel ប្រើបច្ចេកវិទ្យា ISOCELL ដែលមានសមត្ថភាពថតរូបក្នុងលក្ខខណ្ឌខ្វះពន្លឺ បានល្អជាងមុន។

ជាពិសេស ម៉ូដែលនេះមានការរចនាម៉ូតអេក្រង់កោង ៣០ ដឺក្រេ ដែលស្រដៀងទៅនឹង G Flex របស់ LG ផងដែរ៕
ព័ត៌មានចម្រុះ គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Apple ចាប់ផ្តើមធ្វើពិសោធ iPhone 6 អេក្រង់ 4,9 inch - Apple ទទួលទិញយក iPhone, iPad, Macbook ដែលខូចដោយសារ ចូលទឹក- ចំណាយប្រាក់អស់រាប់រយដុល្លារ ទទួលបានមកវិញ iPad ដីឥដ្ឋ- Galaxy Note II ត្រូវបាន Update ឡើង Android 4.3 ដូចនឹង Note 3, S4
ប្រែសម្រួល៖ សិលាប្រភព៖ zing