ប្លែក៖ នៅពេលគេបង្ហាញរូបភាពវីដេអូ ប្ដី ប្រពន្ធពីរនាក់ បាននិយាយគ្នាខ្លំាងៗក្នុងរថយន្ដ រហូតដល់នាងប្រពន្ធបានស្រែកលឺៗ ដោយសារខឹងប្ដី មិនជូនទៅដើរលេងនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការហួសចិត្ដជាខ្លាំង និងចង់សើចប្ដី ប្រពន្ធមួយគូនេះផងដែរ។

សាក្សីដែលបានឃើញ និងស្គាល់ប្ដី ប្រពន្ធនោះ បានអោយដឹងថា ប្ដី ប្រពន្ធមួយគូនេះ គឺមានឈ្មោះថា James និង Whitney រស់នៅរដ្ឋមួយ ភាគខាងត្បូងសហរដ្ឋអាមេរិក។ ជាមួយគ្នានេះផងដែរ លោក James បាននិយាយថា ប្រពន្ធរបស់លោក នាង Whitney មានវ័យ ៣០ឆ្នាំ បានខឹងរូបលោក រហូតដល់ស្រែក និងលើកជើងធ្លាក់រថយន្ដបែបនេះ គឺដោយសារលោក មិនបានជូន រូបនាងទៅដើរលេង។


លោក James បានបន្ដថា គាត់មិនបានជូនប្រពន្ធ ដ៏ស្រស់ស្អាតនេះ ទៅដើរលេង ដោយសារលោក ត្រូវទៅជួសជុលរថយន្ដ និងប្រញាប់ទៅធ្វើការផងដែរ។ គាត់និយាយទាំងអស់សំណើចថា នាងពិតដូចជាក្មេង ដែលយំដាក់ម្ដាយ អោយទៅទិញរបស់លេងអញ្ចឹង។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ រដ្ឋាប្រភព៖ dailymail