Galaxy S4 mini ដែលត្រូវបានសន្និដ្ឋានថា នឹងត្រូវបាន Samsung បង្ហាញខ្លួននៅសប្តាហ៍ទី21 ក្នុងឆ្នាំ 2013 នេះ ប៉ុន្តែពេលនេះវាត្រូវបានពន្យារពេលដល់សប្តាហ៍ទី 29 (ចន្លោះថ្ងៃទី 15-21ខែសីហា) វិញ ដោយមិនដឹងពីមូលហេតុ។

បើតាមគេហទំព័រ Sammobile, S4 mini នឹងមានពីរពណ៌សំរាប់ជ្រើសរើស គឺពណ៌ខ្មៅ (Black Mist) និងពណ៌ ស (White Frost)។ Samsung ក៏ចង់ផលិតចេញនូវពីរ Version ផ្សេងគ្នាសំរាប់ S4 mini ដែលVersion មួយប្រើស៊ីមតែមួយ ហើយ Version មួយទៀតប្រើស៊ីមបានពីរ។ S4 mini មានអេក្រង់ប្រភេទ qHD 4.3 inch, camera 8MP, WiFi, AGPS, ប្រើ Android 4.2.2 ជាមួយ Interface TouchWiz Nature UX របស់ Samsung។ Version Galaxy S4 mini ស៊ីមមួយ នឹងបំពាក់ CPU Quad Core រីឯS4 mini ស៊ីមពីរ បំពាក់ CPU Dual Core។ ឈ្មោះកូដរបស់ Galaxy S4 mini ស៊ីមមួយគឺ GT-I9190,Version ស៊ីមពីរគឺ GT-I9192។

/

Samsung Galaxy S4 mini (ខាងស្តាំដៃ)

S4 mini ក៏នឹងមាន Version មួយទៀតដែល Support Connector LTE ជាមួយឈ្មោះកូដ GT-I9195ផងដែរ៕

ដោយ៖ សិលាប្រភព៖ VReview