អ្នកដឹកនាំរឿង Amit Dubey ដែលដឹកនាំរឿងភ័យរន្ធត់បែបចិត្តវិទ្យា Mind Cage ពេលនេះបានត្រលប់មកវិញហើយជាមួយនឹងភាពយន្តបែបភ័យរន្ធត់ថ្មីដែលមានចំណងជើងថា “ចងពៀរ” ឬ The Spell។​ ត្រៀមខ្លួនទស្សនារឿងនេះនៅក្នុងរោងភាពយន្តទាំងអស់គ្នា អ្នកនឹងឃើញថារឿងនេះខុសប្លែកពីរឿងខ្មោចក្នុងស្រុកផ្សេងទៀតដែលអ្នកធ្លាប់បានទស្សនា។ ការពញ្ញាក់អារម្មណ៍​​ និងលងបន្លាចរបស់ព្រលឹងចងពៀរមួយនោះនឹងធ្វើឲ្យអ្នកខ្លាចជាក់ជាមិនខាន។   

/ លោក Amit Dubey លើកនេះគាត់ក៏បានចូលរួមជាមួយនឹងលោក Jimmy Henderson ដែលជាអ្នកដឹកនាំរឿង (Jailbreak, The Prey) ដើម្បីផលិតរឿងមួយនេះឡើង។ ភាពយន្ដនេះទាក់ទងនឹងគូស្នេហ៍មួយគូ ដែលទើបតែរើទៅនៅផ្ទះថ្មីដាច់ស្រយាលមួយ ប៉ុន្ដែរឿងចម្លែកៗកើតឡើងទៅលើគូស្វាមីភរិយានេះ នៅពេលដែលអតីតកាលដ៏អាថ៌កំបាំងរបស់ប្ដីនាងតាមចងពារ។ 

/ ភាពយន្ដនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនអំពីអ្នកទស្សនិកជនព្រោះ trailer ភាពយន្តទទួលបានការចូលមើលជាង 10 ម៉ឺនដងក្នុងរយៈពេលត្រឹមតែ 3 ថ្ងៃដំបូង។ អ្វីដែលរឿង “ចងពៀរ” ឬ “The Spell” នេះបាននាំមកជូនអ្នកទាំងអស់គ្នាថែមទៀតនោះគឺវីដេអូបទចម្រៀងប្រចាំរឿង ដែលច្រៀងដោយតារាដ៏ល្បីល្បាញ គឺកញ្ញា មាស សុខសោភា ដែលមានអ្នកចូលមើលជាង 400,000 រួចទៅហើយនៅលើទំព័រ Facebook ផ្លូវការរបស់នាង។ 

/ កុំភ្លេចទៅចូលរួមទស្សនារឿង “ចងពៀរ” ឬ The Spell នៅក្នុងរោងកុនចាប់ពីថ្ងៃនេះតទៅ!

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited