USA: មានអគ្គីភ័យមួយបានកើតឡើងនៅម្តុំ Indianapolis neighborhood សហរដ្ឋអាមេរិក ដែលបណ្តាលឲ្យស្លាប់មនុស្ស ២នាក់ និងបំផ្លាញលំនៅដ្ឋានអស់ ៣០ខ្នង ។ អគ្គីភ័យនេះកើតឡើងដោយសារបន្ទុះផ្ទះមួយខ្នង រួចក៏រាលដាលដល់ផ្ទះដទៃទៀត។
ម្ចាស់ផ្ទះដែលផ្ទុះនោះ បាននិយាយថាប្រហែលមកពីបញ្ហាឡកំដៅក្នុងផ្ទះរបស់គាត់ទើបបណ្តាលឲ្យមានបន្ទុះកើតឡើង។
លោក John Shirley ជាម្ចាស់ផ្ទះ បាននិយាយថា គាត់បានទទួលសារអេឡិចត្រូនិចពីកូនស្រីរបស់គាត់ថា ឡកំដៅក្នុងផ្ទះរបស់គាត់ មានបញ្ហាមិនស្រួល ហើយកូនស្រីរបស់គាត់បានប្រាប់គាត់ថា ឡកំដៅនេះបានជួសជុលរួចហើយ។ ក្រោយមកគាត់ក៏បានលឺថាមានអគ្គីភ័យនេះកើតឡើងតែម្តង នៅព្រឹកថ្ងៃអាទិត្យ ដែលពេលនោះគ្មាននរណាម្នាក់នៅផ្ទះឡើយ។
ក្រុមអ្នកពន្លត់អគ្គីភ័យវិញបាននិយាយថា ពួកគេពុំទាន់រកឃើញពីមូលហេតុដែលបណ្តាល ឲ្យមានអគ្គីភ័យនេះទេ។ បន្ទុះនេះបានកើតឡើងនៅយប់ថ្ងៃ សៅរ៍ ទី១០ ម៉ោង ១១h ហើយក្រុមអ្នកវិភាគ ពុំទាន់រកឃើញអត្តសញ្ញាណរបស់សពជនរងគ្រោះ២នាក់ នៅឡើយ៕


ដោយ៖ សីហា
ប្រភព៖ Sky