កាលពីពេលថ្មីៗនេះគេសង្កេតឃើញមានរថយន្តមួយគ្រឿងដែលមើលទៅដូចជាមន្ទីរពិសោធន៍ចល័ត ដែលរថយន្តនេះបានធ្វើដំណើរទៅមកក្នុងទីក្រុង New York សហរដ្ឋអាមេរិក ហើយវាមានឈ្មោះថា Who's Your Daddy ដែលជារថយន្តផ្ដល់សេវាកម្មពិនិត្យ DNA ក្នុងតម្លៃប្រមាណ២០០ ទៅ ៣០០ ផោនទទួលបានលទ្ធផលក្នុងរយៈពេល ២ ថ្ងៃ។
លោក Rosenthal ម្ចាស់រថយន្តនេះបានប្រាប់ CBS ថាលោកធ្វើអោយមានសេវាកម្មនេះឡើងគឺដើម្បីរកការពិតដល់មនុស្សមួយចំនួន ដែលច្រលំកូន ឬមិនទទួលស្គាល់ ឬមិនជឿជាក់ថាកូនគឺជាកូនរបស់ខ្លួន។
លោក Rosenthal បានប្រាប់ឱ្យដឹងថា មានអតិថិជនរបស់គាត់ម្នាក់គឺជាទាហានដែលចុះទៅកាន់សមរភូមិហើយប្រពន្ធរបស់គេបានឆ្លងទន្លេរនៅពេលដែលគេមិននៅ ហើយនៅមានមនុស្សជាច្រើនទៀតដែលនៅសហរដ្ឋអាមេរិក មានការច្រលំកូន គ្នានៅមន្ទីរពេទ្យ រាល់ពេលដែលគេដាក់ក្មេងអោយនៅក្នុងបន្ទប់ទារកគេង៕
ដោយ៖ ម៉ូកាប្រភពពី៖ Sky