ក្មេងស្រីដែលជាសិស្សសាលាម្នាក់មានវ័យ 16 ឆ្នាំមិនបានដឹងខ្លួនអ្វីទាំងអស់ស្របពេលដែលគេកំពុងតែស្ពាយសាកសពទារក ដែលទើបនិងកើតដល់ទៅ 17 ម៉ោងនៅក្នុងកាតាបសិក្សារបស់ខ្លួន។
បើតាមប្រភពសារពត៌មានបានបញ្ជាក់អោយដឹងថា រឿងហេតុការណ៏នេះបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ដោយមានក្មេងស្រីដែលជាសិស្សសាលាម្នាក់មានវ័យ ១៦ ឆ្នាំបានស្ពាយសាកសពទារក ដែលជាកូនរបស់មិត្តរួមថ្នាក់របស់នាង ក្រោយពីគេបានសំរាលកូននេះរួច នាអំឡុងពេលម៉ោង ១ រំលងអាធ្រាត្រ។

ដែលក្រោយមកត្រូវបានគេបញ្ចាក់យ៉ាងច្បាស់ថា ក្មេងស្រីជាម្តាយដែលសុំមិនបញ្ជេញឈ្មោះបានសារភាពទទួលកំហុស ថានាងពិតជាបានដាក់ទារកនោះទៅក្នុងកាតាបនោះពិតមែន។ លោកវេជ្ជបណ្ឌិតបានអោយនាងនិងមិត្តរួមថ្នាក់របស់នាងយកកាបូបនេះទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការវិនិច្ឆ័យនិងបានរកឃើញថា នៅក្នុងកាតាបសិក្សាមួយនោះពិតជាមានសាកសពទារកពិតមែន។
បើតាមក្មេងស្រីដែលបានស្ពាយកាតាបដោយមិនដឹងខ្លួនរូបនោះបាននិយាយថា នាងទើបតែបានដឹងនៅពេលដែលនាងបានបើកកាតាបដើម្បីយកសំភារៈមកសិក្សានាថ្ងៃបន្ទាប់។ បើតាមភ្នាក់ងារប៉ូលីសក៏បានបញ្ជាក់យ៉ាងច្បាស់ថា ករណីមួយនេះកំពុងស្ថិតនៅក្នុងការស៊ីបអង្កេតតាមដានរកបុរសជាឪពុកទារកនេះ ដែលបានរួមភេទជាមួយនិងអនីតិជន ដើម្បីយកមកផន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ edvantage