ភ្នំពេញ៖ តារាសម្តែងច្រមុះស្រួច ដើមទ្រូងធំកញ្ញា រស់ សាវ៉ាតបាទី មួយរយៈចុងក្រោយនេះ ហាក់ដូចជា ស្ងប់ស្ងាត់ព័ត៌មាន ជ្រងំតែម្តង បន្ទាប់ពីនាងបានបាត់បង់ឱកាស សម្តែងជាតួឯក នៅក្នុងផលិតកម្មមួយ កាលពីពេលកន្លងទៅ ។ បើទោះបីជា តារា សម្តែង និងជាអតីតពិធីការិនី ក្នុងកម្មវិធីងាយតែលំបាក របស់ទូរទស្សន៍ អប្សរា រូបនេះ បានបាត់បង់ឱកាស សម្តែង ជាតួឯកក្តី ប៉ុន្តែនាងហាក់ដូចជាមិនស្តាយ ស្រណោះអាឡោះអាល័យ អ្វីបន្តិចឡើយ ពោលគឺទឹកមុខរបស់នាងនៅតែសប្បាយរីករាយ និងញញឹម ពព្រាយជានិច្ច ព្រោះការងារសិល្បៈរបស់នាង ក៏នៅមានទីផ្សារខ្ពស់ គួរឲ្យកត់សម្គាល់។
ថ្វីត្បិតតែកញ្ញា រស់ សាវ៉ាតបាទី មិនបានសម្តែងជាតួឯកក្តី ក៏ប៉ុន្តែបើនិយាយពីការងារសិល្បៈរបស់នាងវិញហាក់នៅតែមមាញឹកជាធម្មតា ។ នៅក្នុងជំនួបតាមទូរស័ព្ទជាមួយគេហទំព័រ LookingTODAY តារាម៉ូដែលនៅ ក្នុងក្រុម Sun Super Model រូបនេះ បានបង្ហើបឲ្យដឹងថាចាប់តាំងពីចូលឆ្នាំខែ្មររួចមកការងារ សម្តែងនៅតាមខ្សែភាពយន្តរបស់នាង គឺមិនទាន់មានច្រើន នៅឡើយទេ។ តែចំពោះការការងារផ្សេងៗ ដូចជាការដើរម៉ូដ និងធ្វើ MC នៅតាមកម្មវិធី ក្រុមហ៊ុននានា គឺមមាញឹកច្រើន ។
តារាសម្តែងសម្បូរមន្តស្នេហ៍កញ្ញា រស់ សាវ៉ាតបាទី បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា កន្លង មកក៏មាន ខាងទូរទស្សន៍គេបានទាក់ទងខ្ញុំ ឲ្យទៅសម្តែងខ្សែភាពយន្តបែបអប់រំដែរ តែម៉ាក់គាត់បានបដិសេធ ព្រោះតែនៅក្នុងសាច់រឿងនោះគេតម្រូវឲ្យខ្ញុំធ្វើខុសពីចរិកដើម ដូចជាធ្វើជាតួអង្គក្មេងដើរ លេងច្រើន និង ស្លៀកពាក់សិចស៊ីខ្លាំងអ៊ីចឹង ។ពេលម៉ាក់គាត់គ្រាន់តែឮថា ឲ្យសម្តែងជាតួអង្គស្លៀកពាក់សិចស៊ី គាត់ បានបដិសេធមិនឲ្យខ្ញុំសម្ដែងតែម្តង។
សូមរំឭកថា កាលពីពេលកន្លងទៅ កញ្ញា រស់ សាវ៉ាតបាទី បានកាន់ដំណែងជាពិធីការិនី ក្នុងកម្មវិធីនៅ លើក ញ្ចក់ទូរទស្សន៍ជាច្រើន តែមួយរយៈនេះការងារនៅលើកញ្ចក់ ទូរទស្សន៍របស់នាង បានបញ្ចប់ជាបន្តបន្ទាប់ ។ បច្ចុប្បន្នតារាសម្តែងរូបនេះ ហាក់កំពុងតែកាក់កប នឹងការងារនៅតាមកម្មវិធី របស់ក្រុមហ៊ុនផ្សេងៗទៅវិញ៕






ផ្តល់សិទ្ធិដោយ៖ ដើមអំពិល