ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ   បានអោយដឹងថា មាននារីអាថ៌កំបាំងម្នាក់ ត្រូវបានរកអោយឃើញថា បានប្រកាសក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មលើដើមទ្រូងដ៏ស៊ិចស៊ីរបស់ខ្លួន។

width=468

គួរបញ្ជាក់ផងដែរថា ដំបូងឡើយនារីអាថ៌កំបាំងរូបនោះត្រូវបានរកអោយឃើញថាបានបង្ហោះរូបដើមទ្រូងរបស់ខ្លួន​  ចូលទៅក្នុងគេហទំព័រមួយ  របស់សាធារណៈរដ្ឋឆែក  មុននឹងនាងបានបង្ហោះរូបនោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដោយបានបញ្ជាក់ថា រាល់អតិថិជនទាំងអស់  អាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម  ក៏ដូចជា  ផលិតផលរបស់ខ្លួនបាននៅលើដើមទ្រូងរបស់នាងដោយគ្រាន់តែចំណាយ £5 ក្នុងការចុះផ្សាយនៅលើដើមទ្រូងមួយចំហៀង ហើយក៏មានការបញ្ជុះតម្លៃជាពិសេស    បើធ្វើការចុះផ្សាយនៅលើដើមទ្រូងមួយគូរបស់នាង នោះតម្លៃនៅត្រឹមតែ £9 តែប៉ុណ្ណោះ។

ប្រភពដដែលបន្ថែមថា     បើលោកអ្នកចង់ផ្សព្វផ្សាយពាណិជ្ជកម្ម លើដើមទ្រូងនាងមែននោះ លោកអ្នកគ្រាន់តែផ្ញើជាសារ ទៅនាងតែប៉ុណ្ណោះ   លុះក្រោយមក  នាងនឹងផ្ញើរូបមួយមកវិញ ដោយសរសេរសារនោះនៅលើដើមទ្រូងរបស់នាង ដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម៕