កាលពីថ្ងៃទី 16/9/2012, នារីសក់លឿងម្នាក់នៅប្រទេសចិន បានស្លៀកពាក់យ៉ាងចម្លែកដេកនៅពីមុខហាងមួយដែលទើបសម្ភោធ។
បើក្រឡេកមើលទៅផ្ទាំងអក្សរ, ផ្កានៅខាងក្នុង និងមុខហាងនោះ គេអាចស្មានបានថាហាងមួយនេះទើបតែបើកសម្ភោធ។ ហាងនេះស្ថិតនៅខេត្ត Hunan ប្រទេសចិន។ នៅទីនេះ យុវវ័យក្មេងៗពាក់អាវយឺតស ជាមួយនឹងអក្សរពណ៌ក្រហម រួមជាមួយនារីៗ 8នាក់ ស្លៀក bikini ហើយស្រែកនិយាយទៅមនុស្សគ្រប់ថា មិនគួរញ៉ាំសត្វក្តាម និងការពារបរិស្ថាន។

រូបភាពនារីវ័យក្មេងម្នាក់ ស្លៀកពាក់ចម្លែក បង្កការភ្ញាក់ផ្អើល
អ្វីដែលគួរចាប់អារម្មណ៍បំផុតនោះ គឺនារីស្រស់ស្អាតម្នាក់ដេកនៅមុខហាងដែលទើបបើកសម្ភោធនោះ។ ស្រីស្អាតនេះ ស្លៀកនៅលើខ្លួននូវក្រណាត់ដ៍ស្តើងមើលធ្លុះដល់ក្នុង មើលទៅដូចមិនស្លៀកអ្វីសោះអញ្ចឹង។

អ្នកទាំងអស់នោះសុទ្ធតែពាក់ម៉ាស់ ហើយពួកគេបានប្រាប់ឲ្យដឹងថា ការតវ៉ានេះគឺព្រោះដើម្បីបរិស្ថាន មួយផ្នែកទៀត ពួកគេបានស្រែកប្រាប់ទៅប្រជាជននៅក្នុងទីក្រុងទាំងអស់សូមយកចិត្តទុកដាក់លើបញ្ហាសេដ្ឋកិច្ច ឲ្យរិះថាំលើការចំណាយក្នុងបុណ្យសែនព្រះខែខាងមុខនេះ។



ដោយ៖ សិលាប្រភព៖ k14