ហេតុការណ៍បាញ់ប្រហារមកលើសាលារៀនមួយនៅក្នុងទីក្រុង Connecticut សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះដែលបណ្ដាលអោយមានជនរងគ្រោះបាត់បង់ជីវិតចំនួន ២៨ នាក់ដែលក្នុងនោះមាន ២០ នាក់ជាកុមារ បានបង្កអោយមានភាពភ្ញាក់ផ្អើល តក់ស្លុតទូទាំងសហរដ្ឋអាមេរិកទាំងមូល។
ជាមួយគ្នានេះគេសង្កេតឃើញតារាៗភាគច្រើនដូចជា Miley Cyrus, Hilary Duff, Demi LovatoJessica Alba ជាដើមបានសម្ដែងក្ដីមរណៈទុក្ខដល់ហេតុការណ៍ដ៏សែនព្រៃផ្សៃនេះ តាមរយៈបណ្ដាញសង្គម ទ្វីតទ័រ រួមជាមួយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលលោកបានចេញមុខថ្លែងផ្ទាល់ថា សហរដ្ឋអាមេរិកមានបញ្ហាជាច្រើនដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ចំពោះហេតុការណ៍ដែលបានកើតឡើងខ្ញុំសូមចូលរួមរំលែកទុក្ខ មិនត្រឹមតែក្នុងនាមជាប្រធានាធិបតី តែក្នុងនាមជាឪពុកមួយរួប៕

ដោយ៖ ម៉ូកាប្រភពពី៖ K14