បើយោងតាមរបាយការណ៍ ដែលបានចេញដោយប្រភពសារព័ត៌មានបរទេស (Leakar-ea) បានអោយដឹងថា ស្រ្តីដែលមានវ័យចាស់ជាងគេនៅលើលោកយើងនេះ បានឈានចូលអាយុ ១១៦ ឆ្នាំហើយ ។

គួរបញ្ជាក់ផងដែរថា លោកយាយដែលត្រូវបានអោយដឹងថា មានវ័យចាស់ជាងគេលើលោកយើងនេះ មានឈ្មោះថា Mrs. Besse Cooper គឺបានរស់នៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ដែលមកទល់នឹងពេលនេះ លោកយាយមានវ័យចាស់ជរាទៅហើយ ពោលគឺវ័យ ១១៦ ឆ្នាំ ខណៈដែលលោកយាយបានបំបែកឯតទគ្គកម្មពិភពលោកផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមរបាយការណ៍ ក៏ដូចជា ប្រភពសារព័ត៌មានដដែលបានបញ្ជាក់អោយដឹងថា លោកយាយបានចាប់កំណើតនៅឯរដ្ឋ Tennessee ដែលស្តិតនៅភាគខាងត្បូងឆៀងខាងកើតសហរដ្ឋអាមេរិក នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៨៩៦ ។ លើសពីនេះទៅទៀត ក្នុងអំឡុងខែមករា ឆ្នាំ ២០១១ លោកយាយក៏បានបំបែកឯតទគ្គកម្មពិភពលោកផងដែរ ខណៈពេលដែលលោកយាយមានវ័យចាស់ជាងគេនៅលើលោកយើងនេះ៕
ដោយ ៖ ពិសីប្រភព ៖ Leakarea