យល់ដឹង៖ ធម្មជាតិជាបុរស គឺតែងតែចង់បានដៃគូរស្អាតបាត ស៊ិចស៊ី និងមានភាពទាក់ទាញ។ ស្រ្ដីត្រូវចងចាំថា​ កត្ដាទាំងអស់មិនអាចទាញចិត្តបុរសៗ អោយនៅថែរក្សាស្នេហាយើងបានយូរអង្វែងឡើយ។ ដូច្នេះស្រ្ដីគ្រប់រូបត្រូវមានវិធីសាស្រ្ដមួយចំនួនដូចខាងក្រោម។width=455១. ស្រ្ដីត្រូវចេះញញឹមអោយបានច្រើនស្នាមញញឹមពិតជាមានសារសំខាន់ណស់ ពោលគឺវាធ្វើអោយស្រ្ដីយើងមាន សម្រស់ស្រស់ស្អាតធ្វេដងថែមទៀត។​ តាមការសិក្សាស្រាវជ្រាវមួយ របស់សហរដ្ឋអាមេរិក បានបង្ហាញថាបុរសប្រហែលជា ៨០ ភាគរយដែលចិត្តនារី ដែលមានភាពញញឹមញញែម រួសរាយរាក់ទាក់និងទន់ភ្លន់ផងដែរ។width=457

 ២. កុំព្យាយាមធ្វើមុខពិបាកចិត្ដជាការពិតណាស់ គ្នាននណាម្នាក់ចូលចិត្តមនុស្ស ដែលមានទឹកមុខស្រពាប់ស្រពោនទេ។ការដែលចូលចិត្តយករឿង ពិបាកៗ ឫស្មុគស្មាញមកគិត គឺអាចអោយបុរសកាន់តែមិនចង់នៅក្បែរយើង។ ធម្មតាជាមនុស្ស ត្រូវតែស្រស់ស្រាយ ញញឹមញញែម បង្កើតភាពរាក់ទាក់ស្និទ្ទស្នាល ទើបយើងអាចរកដៃគូរ ដែលស្មោះត្រង់ និងអាចរស់នៅជាមួយើងបានមួយជីវិត។width=460៣.​ ការពាក់វែនតាការចេះរៀបចំខ្លួនអោយមានសណ្ដប់ធ្នាប់ល្អ ក៏ជាកត្ដាមួយអាចអោយបរុសៗ ចាប់ចិត្តលើយើងដែរ។ ជាឧទាហរណ៍ ការពាក់វែនតានេះឯង វាហាក់បីដូចជាបង្ហាញថា យើងជាមនុស្សម្នាក់ដែល ដែលមានភាពថ្លៃថ្នូរ មានការអប់រំខ្ពស់ មានភាពអត់អោន និងទន់ភ្លន់គួរជាទីស្រឡាញ់។ កត្តាទាំងអស់នេះ បើស្ដ្រីគ្រប់រូប ធើ្វការអនុវត្ដន៍ នោះយើងជឿថា អ្នកនឹងទទួលបានផលល្អជាក់ជាមិនខាន៕

ដោយ៖ សារិនប្រភព៖ yahoo