ចិន៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា បុរសម្នាក់ស្ទើរតែបាត់បង់ជីវិត ខណៈដែលក្បាលរបស់គាត់បានជាប់ជាមួយ នឹងកំណល់រថទេះភ្លើង នៅឯក្រុងប៉េកាំង។

ប្រភពខាងលើបានអោយដឹងថា បុរសនេះគឺមានឈ្មោះថា លោក Han បានជាប់ក្បាលនៅក្រោមកំណត់រថភ្លើងក្នុងស្ថានីយ៍ Sihui Metro Station ក្រុងប៉េកាំង។ ប្រភពដដែលបានអោយដឹងថា គាត់បានជាប់ក្បាលអស់រយៈពេលប្រហែលជា ២២ នាទី តែត្រូវបានអ្នកធ្វើដំណើរជួយង្រ្គោះអោយរស់រានមានជីវិត។
តាមការសន្និដ្ឋានរបស់ប៉ូលីស លោក Han បានជាប់ក្បាលបែបនេះ គឺប្រហែលមកពី គាត់វិលមុខអោយដើរដួល។ ទោះបីជាយ៉ាងណាក៏ដោយ លោក Han ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្រ្គោះផងដែរ៕
ដោយ៖ រក្សាប្រភព៖ dailymail