ការប្រកួតបវរកញ្ញាហុងកុង ប្រចាំឆ្នាំ ២០១៣ បានធ្វើការប្រកួតជាយូរណាស់មកហើយ ទីបំផុតការប្រកួត បានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ ហើយយើងក៏បានរកឃើញ បេក្ខនារីមកគ្រងម្កុដ តំណែងរាជនីសម្រស់ផងដែរ ។ កាលពីយប់មិញ ថ្ងៃទី ១ កញ្ញា ២០១៣ ការប្រ-កួតបវរកញ្ញាហុងកុង បានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ ដែលមានបេក្ខនារី ១០ រូបចុងក្រោយ ដែលបានធ្វើឡើង នៅឯស្ថានីយ៍ទួរទស្សន៍ប៉ុស្ត៍ TVB ។
Grace Chan មានអាយុ ២២ ឆ្នាំ ដែលមានទំងន់ ត្រឹមតែ ៤០ គីឡូក្រាមប៉ុណ្ណោះ បានក្លាយជាម្ចាស់ម្កុដរាជនីសម្រស់ប្រចាំឆ្នាំ ២០១៣ ដែលទទួលបានសំលេងឆ្នោតគាំទ្ររហូតដល់ ១៧ ម៉ឺនសំលេង ។ Sisley Choi អាយុ ២២ ឆ្នាំទទួលបានចំណាត់ថ្នាក់លេខ ២ ដែលទទួលបានសំលេងគាំទ្រ ១១ ម៉ឹនសំលេង ខណៈពេលដែល Moon Lau ទទួលបានសំលេងគាំទ្រ ៦ម៉ឺនសំលេងគាំទ្រ ទទួលបានចំណាត់ថ្នាក់លេខ ៣ ។
Grace Chan មិនត្រឹមតែជាប់ចំណាត់ថ្នាក់លេខ ១ នោះទេ តែនាងក៏បានទទួលពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់ថតរូបស្អាត ពានរង្វាន់បវរកញ្ញាទេសចរណ៍ ពានរង្វាន់ប្រជាប្រិយភាពពីគណៈកម្មការ និងទស្សនិកជនផងដែរ ។ Grace Chan ត្រូវបានអ្នកមានមុខមាត់ ក្នុងវិស័យសិល្បៈ ជាពិសេសទូរទស្សន៍ និយាយថា នាងនឹងក្លាយជាតារាមួយដ៏ល្បីក្នុងពេលឆាប់ៗនេះ ។គួរបញ្ជាក់ផងដែរថា សំលេងឆ្នោតទាំងនោះ ៥០% បានមកពីសិល្បករសិល្បការនី ទាំងចាស់ទាំងក្មេង និង ៥០% ទៀតទទួលបានពីទស្សនិកជន ៕




ដោយ ៖ លីលីប្រភព ៖ k14