អាម៉េរិក ៖ យោងតាមគេហទំព័រ កម្សាន្តដ៏ល្បីមួយ របស់សហរដ្ឋអាម៉េរិក បានចុះផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤កន្លងទៅបានឲ្យដឹងថា នាង Taylor Swift ជាតារាចម្រៀងជនបទរបស់អាម៉េរិក បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងនាមជាតារាចម្រៀង ដែលមានប្រាក់ចំណូលច្រើនជាងគេបំផុត សម្រាប់ឆ្នាំ២០១៤នេះ យកឈ្នះតារាចម្រៀង Kenny Chesney និង Justin Timberlake ។
ខាងក្រោមជាតារាងឈ្មោះតារាចម្រៀង ដែលមានប្រាក់ច្រើនជាងគេបំផុតប្រចាំឆ្នាំ២០១៤៖
១. Taylor Swift ៣៩,៧លានដុល្លារ

២. Kenny Chesney ៣២,៩លានដុល្លារ

៣. Justin Timberlake ៣១,៤លានដុល្លារ

៤. Bon Jovi ២៩,៤លានដុល្លារ

៥. The Rolling Stones ២៦,២លានដុល្លារ

៦. Beyonce ២៤,៤លានដុល្លារ

៧. Maroon 5 ២២,២លានដុល្លារ

៨. Luke Bryan ២២,១លានដុល្លារ

៩. Pink ២០លានដុល្លារ

១០. Fleetwood Mac ១៩លានដុល្លារ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល