រថយន្ត Lamborghini Aventador LP700-4 Roadster គឺជារថយន្តទំនើបស្រស់សង្ហារ និងមានល្បឿនលឿនគួរឲ្យកត់សំគាល់។
ដំបូលរថយន្តរចនាអាចបិតបើកចូលហិបខាងក្រោយឡានបាន សម្រាប់តំរូវការពេលមានកំដៅថ្ងៃ។ វាត្រូវបានធ្វើឡើងពីសរសៃកាបូន ដែល Lamborghini ធានាថានឹងមានភាពរឹងមាំ និងសម្ថភាពអស្ចារ្យ។ ការរចនាពូកខាងក្នុងត្រូវបានធ្វើឡើងពីស្បែក Sabbia Nefertem។
រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីន mid-mounted V12 ដែលមានកម្លាំង ៧០០bhp និង 6.5-litre ដែលមានប្រអប់លេខចំនួន៧។ វាអាចចរបានយ៉ាងលឿនដល់ ៦២mph នៅត្រឹមតែរយៈពេល ៣វិនាទីដំបូង ប៉ុណ្ណោះ ហើយល្បឿនកំពូលនោះគឺ ២១៧mph។
រថយន្តនឹងដាក់លក់ក្នុងតម្លៃប្រហែល £288,000 (ប្រហែល$450,000)៕






ដោយ៖ តុលាប្រភព៖ autoexpress