បើទស្សនិកជន ចូលចិត្តមើលតុក្កតាចាស់ៗនោះ ទស្សនិកជនច្បាស់ជាស្គាល់រឿងតុក្កតាជប៉ុនមួយដែលនិយាយអំពី កូនឆ្មាវេទមន្តមួយ ឈ្មោះថា Doraemon ។ ប្រសិនបើអ្នកជាអ្នកគាំទ្ររឿងនេះ Camnews សុំប្រកាសអំពីដំណឹងល្អមួយ ។
ថ្មីៗនេះដំណឹងមួយបានធ្វើអោយ ទស្សនិកជនរបស់ Doraemon សប្បាយចិត្តជាខ្លាំង ។ ដំណឹងនោះបានអោយដឹងថា រឿងតុក្កតា Doraemon បាននិងកំពុងត្រៀមថតជារឿង ខ្នាតធំជាលក្ខណៈ3D ហើយ ។ចំណងជើងរបស់រឿង Doraemon នឹងមានឈ្មោះថា Stand By Me, Doraemon ហើយនឹងដឹកនាំរឿងដោយលោក Takashi Yamazaki ។ លោក Takashi Yamazaki បានប្រាប់ថាលោកនឹងខំប្រឹងធ្វើអោយរឿងដ៏ល្អ ពីកុមារភាពរបស់ទស្សនិកជនមួយនេះ អោយកាន់តែល្អទៀតជាប្រភេទ 3D ។ហើយរឿង Stand By Me, Doraemon នឹងចាក់បញ្ចាំងនៅឆ្នាំ ២០១៤ នេះហើយ ។
គួរបញ្ជាក់ផងដែរថារឿងតុក្កតា Doraemon បានចាប់ផ្តើមចាក់បញ្ចាំង ចាប់តាំងតែពីឆ្នាំ ១៩៧៩មកម៉្លេះ ហើយមានវគ្គខ្លីៗច្រើនជាង ២០០០ វគ្គទៀត ។ រឿងនេះក៏បានក្លាយជារឿងតុក្កតាមួយដ៏មានប្រជាប្រិយភាព រហូតមកដល់សព្វថ្ងៃ ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ k14