ភ្នំពេញ៖ តារាសម្តែងខ្ពស់ សង្ហារ លោក អ៊ុន សុធា ត្រូវបានមហាជនទូទៅ មើលឃើញថា បច្ចុប្បន្នលោកកំពុងតែមាន ប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងពិភពសិល្បៈ តាមរយៈការសម្តែង ខ្សែភាពយន្ត ចម្រៀងខារ៉ាអូខេ និងតាមរយៈការដើរម៉ូដផងដែរ ។
បើតាមការមើលឃើញ ជាក់ស្តែងពីអ្នកតាមដាន សង្គមសិល្បៈបានលើកឡើងថា តារាសម្តែងសម្បុរ ស្រអែមរូបនេះទទួលបាន ប្រជាប្រិយភាព និង ការគាំទ្រពីសំណាក់ មហាជនខ្លាំង តាមរយៈការសម្តែង ខ្សែភាពយន្ត ជាជាងការដើរម៉ូដ ក៏ដូចជាសម្តែង ខារ៉ាអូខេបទចម្រៀង ។
ទីផ្សាការងារ នៅក្នុងវិស័យសិល្បៈ របស់តារាប្រុសមាឌមាំ រាងខ្ពស់បែបខ្មែរអង្គរលោក អ៊ុន សុធា ហាក់ដូចជា មានយីអ៊ុនយ៉ាងខ្លាំង ចំពោះការសម្តែង ខ្សែភាពយន្ត ព្រោះគេមើលឃើញថា មួយរយៈចុងក្រោយនេះ តារាសម្តែងនិង ជាតួឯកប្រុសក្នុងរឿង បេះដូងអ្នកការពារ និងមានមុខស្ទើរ គ្រប់រឿង ដែលបានចាក់បញ្ចាំងំ នៅលើកញ្ចក់ទូរទស្សន៍ ពិសេសទូរទស្សន៍ ស៊ីធីអ៊ិន ។
តែអ្វីដែលធ្វើឲ្យ មហាជនមាន ការភ្ញាក់ផ្អើលនោះ គឺថ្មីៗនេះត្រូវបានគេឃើញ រូបភាពមួយរបស់ លោក អ៊ុន សុធា ត្រូវបាននារីម្នាក់ ចាប់បឺតមាត់ ខណៈ លោកដេកស្តូកស្តឹង មិនដឹងខ្លួន ។
ចំពោះរូបភាពដែល បានធ្លាយចេញនាពេលនេះ គឺគ្រាន់តែជាឈុតឆាក ក្នុងការសម្តែងនៅក្នុងខ្សែ ភាពយន្តមួយតែប៉ុណ្ណោះ ៕





ផ្តល់សិទ្ធិដោយ៖ ដើមអំពិល