ភ្នំពេញ៖ តារាប្រចាំពិភព ហ្វេសប៊ុក peypey Dy ដែលកំពុងតែទទួលបាន នូវការចាប់អារម្មណ៍ ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ( Facebook) និងជាដៃគូឆ្លើយឆ្លង យ៉ាងស្អិតល្មួត ជាមួយនាង pey pey Ly ដែលបានពើប ប្រទះនូវរឿងអាស្រូវ ត្រូវគេកាត់តរូបភាព ក្លាយជារូបអាសអាភាស បង្ហោះពេញ Facebook កាលពីពេលថ្មីនេះរួចមក ត្រូវបានប្រភពព័ត៌មាន បង្ហើបថា តារាហ្វេសប៊ុករូបនេះ កំពុងតែត្រៀមខ្លួន ក្លាយជាតារាសម្ដែង ក្នុងផលិតកម្មមួយ ខណៈដែលក្នុងពិភពសិល្បៈមហាជន ក៏ដូចជាទស្សនិកជនមិនដែលបានស្គាល់លោក peypey Dy ទាល់តែសោះព្រោះគ្មានស្នាដៃណាមួយ លេចធ្លោជាដុំកំភួនឡើយ ។

ប្រភពពីមិត្តភក្តិជិតស្និទ្ធនឹង peypey dy បានរៀបរាប់ប្រាប់ LookingTODAY ថា peypey dy ត្រូវបានក្រុមហ៊ុន ជាច្រើនចាប់អារម្មណ៍ ប៉ុន្តែថ្មីៗនេះមានក្រុមហ៊ុន ផលិតខ្សែភាពយន្តមួយ បានទាក់ទង peypey dy ឲ្យចូលរួមសម្ដែងជាមួយ ដោយទទួលបាន តំណែងធំទៀតផង បើទោះបីជាពេលកន្លង មកតារាមានតែឈ្មោះ ក្នុងហ្វេសប៊ុករូបនេះ គ្មានបទពិសោធ និងទេពកោសល្យ ក្នុងការសម្ដែងក៏ដោយ ក៏ក្រុមហ៊ុននោះ ត្រូវតែលើកបន្តុប ឲ្យសម្ដែងជាតួធំដែរ។

មិនតែប៉ុណ្ណោះគ្លីនិក អាមេដ(Clinic amed) ដែលជាមជ្ឈមណ្ឌលថែរក្សា សម្ផស្សល្បីល្បាញ នៅប្រទេសថៃ ហើយបានមកបើក សាខានៅកម្ពុជា និងមានស្រីស្អាត គង់ ចាន់ស្រីមុំ ជាអ្នកតំណាង និងផ្សព្វផ្សាយ ក៏បានទាក់ទង peypey dy ឲ្យជួយផ្សព្វផ្សាយ ពាណិជ្ជកម្មទៀតផង ។

ដោយឡែកតារាក្នុងហ្វេសប៊ុក peypey dy បានប្រាប់ LookingTODAY ថា រូបគេនឹងបញ្ចេញវិដេអូថ្មីគួរឲ្យចាប់អារម្មណ៍ ក្នុងពេលឆាប់ៗនេះ តែលោកសុំមិនប្រាប់ទេថា ជាវិដេអូប្រភេទណា។ តែសង្ឃឹមថា អ្នកទស្សនា នឹងមានការភ្ញាក់ផ្អើល ។ ចំណែករឿងថតភាពយន្ត លោកមិនទាន់ហ៊ាននិយាយទេ ព្រោះមិនទាន់ច្បាស់ ម្យ៉ាងក្រុមហ៊ុនមិន ចង់ឲ្យបែកសាច់រឿង ខណៈភាគីទាំងសងខាង កំពុងស្ថិតក្នុងដំណាក់កាល ចរចាគ្នានៅឡើយ ។

ស្របពេលដែល តារាហ្វេសប៊ុក នៅកម្ពុជា បានរះឡើងយ៉ាងព្រោងព្រាត សម្រាប់ peypey dy ហាក់ទើបតែជួបប្រទះ នូវរឿងរ៉ាវមួយចំនួន ដែលត្រូវបានគេដឹងថា លោកបានយកទំព័រ ទំនាក់ទំនងហ្វេសប៊ុក ជាផ្លូវមួយក្នុងការស្វែងរក ប្រជាប្រិយភាពពី មហាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសស្រទាប់យុវវ័យ ខណៈដែលយុវវ័យមួយចំនួន កំពុងតែភ្លើតភ្លើនងុបងុល នឹងគេហទំព័រមួយនេះ រហូតភ្លេចការសិក្សា ដោយយកទំព័រមួយនេះ ធ្វើការវាយប្រហារគ្នា ក៏មានដែរ។ មិនតែប៉ុណ្ណោះ peypey dy ក៏ត្រូវបានគេសង្ស័យថា អាចមានទំនាក់ទំនង ស្នេហាស៊ីជម្រៅ ជាមួយម្ចាស់ Page Pey Pey Ly ដែលទើបតែជួប ទុក្ខធំក្នុងពេលថ្មីៗនេះ ក្នុងបណ្ដាញសង្គម មួយនេះទៀតផង៕

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល