ភ្នំពេញ៖ កាលពីពេលកន្លងទៅ តួឯកប្រុសក្នុងរឿង បេះដូងអ្នកការពារ របស់ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន លោក អ៊ុន សុធា បានសារភាព ដោយត្រង់ៗ មិនលាក់លៀមថា លោកពិតជាមានកូន ចិត្តលួចស្រលាញ់ តារាសម្តែង សម្បុរអែមស្រស់ កញ្ញា សារ៉ាយ សក្ខណា ពិតប្រាកដមែន។

មិនតែប៉ុណ្ណោះ កន្លងមកក៏មានលេចឮ ព័ត៌មានពីមាត់មួយ ទៅមាត់មួយថា តារាសម្តែងរូបស្រស់ សង្ហា អ៊ុន សុធា បានលួចមាន ទំនាក់ទំនង ស្នេហាក្រៅឆាកជាមួយ តារាស្រីដែលកំពុង តែឡើងកូដខ្លាំង រាងខ្ពស់ស្រឡះ កញ្ញា សារ៉ាយ សក្ខណា និងជារឿយៗគេ តែងតែសង្កេតឃើញ អ្នកទាំងពីរទៅ ណាមកណា ជាមួយ គ្នាជាញឹកញាប់ ថែមទៀតផង។

ស្រាប់តែថ្មីៗកន្លងទៅនេះ ព័ត៌មានក្នុងស្រុកមួយ ចំនួនបានចេញផ្សាយថា តារាសម្តែងសម្បុរ ស្រអែមមានមន្តស្នេហ៍ សារ៉ាយ សក្ខណា កាលពីចុងឆ្នាំ២០១២កន្លងមក បានភ្ជាប់ពាក្យជាមួយ អាណិកជនខ្មែរ រស់នៅសហរដ្ឋអា មេរិក និងមានមុខងារជាមេធាវី ម្នាក់ផងដែរ ។ មិនតែប៉ុណ្ណោះចំណង អាពាហ៍ពិពាហ៍របស់ តារាសម្តែងរូបនេះ ជាមួយលោកមេធាវីនៅ សហរដ្ឋអារមេរិកនោះ នឹងប្រព្រឹត្តិទៅ នៅចុងឆ្នាំ២០១៣ នេះទៀតផង ។

បន្ទាប់ពីពិធីភ្ជាប់ ពាក្យរបស់ស្រីស្រស់ សារ៉ាយ សក្ខណា ត្រូវបានលាតត្រដាង ចេញពីមាត់របស់អ្នកស្រី សម្ផស្ស ដែលជាម្តាយ របស់នាងរួចមក មានបុរសជាច្រើនដែល តែងតែលបលួចស្រឡាញ់ មិនព្រមសារភាព ប្រាប់តារាសម្តែង រូបនេះ ត្រូវខកចិត្តយ៉ាងខ្លាំង ព្រោះតែនាងត្រូវបាន ក្លាយជាម្ចាស់បេះដូង និងជាកម្មសិទ្ធ របស់មេធាវី លោក កែវ មេត្រី បាត់ទៅហើយ។

នៅក្នុងចំណោមបុរស ដែលត្រូវខូចចិត្តមួយចំនួនដោយសារតែស្រីស្រស់ សក្ខណា ភ្ជាប់ចំណងស្នេហ៍ ជាមួយបុរស អាណិកជននោះ ត្រូវបានគេដឹងថា ក៏មានវត្តមានរបស់ តារាសម្តែងរូបសង្ហា អ៊ុន សុធា ម្នាក់ដែរ ។ ជុំវិញរឿងនេះ តារាសម្តែង ខ្ពស់សង្ហាលោក អ៊ុន សុធា បានប្រាប់ LookingTODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃនេះថា តាមពិតទៅខ្ញុំមិនមាន អារម្មណ៍អន់ចិត្ត ស្អីនោះទេ... ព្រោះមិនមែនជាការ ស្រឡាញ់ជ្រាលជ្រៅ លក្ខណៈស្នេហានោះទេ គឺគ្រាន់តែជាការ ស្រឡាញ់បែបរាប់អាន ជាអ្នកសិល្បៈដូចគ្នា និងក្រុមគ្រួសាររបស់គាត់ និងគាត់(សក្ខណា) គឺខ្ញុំស្រឡាញ់ដូចជា បងប្អូនក្រុមគួ្រសារខ្ញុំដែរ ព្រោះកាលពី ខ្ញុំចូលសិល្បៈដំបូង គឺខ្ញុំស្គាល់តែគាត់ (សក្ខណា)មុនគេ ហើយនៅពេលខ្ញុំចេញ ទៅសម្តែងខ្ញុំអត់ មានអីជិះ គឺខ្ញុំតែងតែទៅ ជាមួយគាត់ជានិច្ច ។

មិនតែប៉ុណ្ណោះ តារាសម្តែងដែល កំពុងតែមានយីអ៊ុន ការងារសិល្បៈរូបនេះ បានប្រាប់ដោយមិនទាក់សម្តីទៀតថា នៅថ្ងៃភ្ជាប់ពាក្យរបស់ សក្ខណា គាត់បានអញ្ជើញឲ្យ ខ្ញុំទៅចូលរួមដែរ តែពេលនោះខ្ញុំមិនបានទៅចូលរួមទេ ព្រោះខ្ញុំជាប់រវល់ថតកម្មវិធី។ គ្មានហេតុផលថា ខ្ញុំមិនបានទៅចូលរួម ដោយសារការអាក់អន់ចិត្ត ខូចចិត្តនោះទេ។ ចំពោះបញ្ហាដែលធ្វើ ឲ្យគេយល់ច្រឡំថា ពួកខ្ញុំស្រឡាញ់គ្នា ដោយសារគេមើល ឃើញខ្ញុំទៅណាមក ណាជាមួយគ្នា យកចិត្តទុកដាក់ ចំពោះគ្នា គឺជារឿងមួយ។ ចំណែកសម្រាប់គ្រួសារខ្ញុំ និងគ្រួសារគាត់ គឺមិនមែនជារឿង អីចម្លែកនោះទេ....! ៕

Photo

Photo

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល