រថយន្ត គឺជាមធ្យោបាយធ្វើដំណើរដ៏ប្រសើរបំផុត ក្នុងសម័យកាល ដ៏ទំនើបនាពេលបច្ចុប្បន្នដែលអ្នកឱ្យធ្វើដំណើរទៅទីជិត ឆ្ងាយ បានទាន់ពេលវេលា ឆាប់រហ័ស និង កាន់តែមានភាពងាយស្រួលថែមមួយកម្រិតសំរាប់មនុស្សរស់នៅលើពិភពលោក។
សព្វថ្ងៃនេះរថយន្តមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរតែប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានមនុស្សប្រើធ្វើឧបករណ៍លម្អខ្លួន ដើម្បីបង្កើននូវភាពទាក់ទាញ និងភាពស៊ីវីល័យ។ លើសពីនេះទៅទៀត មនុស្សបានរចនាម៉ូដរថយន្ត ដ៏ស្រស់ស្អាតទាំងនេះ ធ្វើឧបករណ៍សំរាប់ប្រកួតប្រជែងល្បឿន ដែលគេស្គាល់ថាជា (រថយន្តប្រណាំង) ធ្វើជាល្បែងកំសាន្ត ដ៏មានគ្រោះថ្នាក់បំផុតសំរាប់ជីវិតរបស់ពួកគេ។ អ្វីដែលសំខាន់ និងគួរឱ្យកត់សម្គាល់នោះ គឺរថយន្តប្រណាំងទាំងនេះ សុទ្ធតែមានតម្លៃលើសលុប សឹងតែ ១ជីវិតនេះ មនុស្សមួយចំនួន មិនមានសមត្ថភាពឬលទ្ធភាពស្គាល់។
ខាងក្រោមនេះ យើងសូមបង្ហាញលោកអ្នក នូវរថយន្តបែបស្ពត ដែលមានតម្លៃថ្លៃបំផុតនៅពិភពលោក ចាប់រាប់ពីលេខរៀងទី១០ ដល់លេខរៀងទី១។
១០/ រថយន្ត Porsche 918 Spyder -មានតម្លៃ៖ ៨៤៥,០០០ ដុល្លារ
៩/ រថយន្ត McLaren P1-មានតម្លៃ៖ ១,១លាន ដុល្លារ
៨/ រថយន្ត Zenvo ST1-មានតម្លៃ៖ ១,២លាន ដុល្លារ
៧/ រថយន្ត Maybach Landaulet -មានតម្លៃ៖ ១,២៥លាន ដុល្លារ
៦/ រថយន្ត Ferrari La Ferrari-មានតម្លៃ៖ ១,៣លាន ដុល្លារ
៥/ រថយន្ត Lamborghini Reventon-មានតម្លៃ៖ ១,៦លាន ដុល្លារ
៤/ រថយន្ត Aston Martin One-77 -មានតម្លៃ៖ ១,៨លាន ដុល្លារ
៣/ រថយន្ត Koenigsegg One:1-មានតម្លៃ៖ ២លាន ដុល្លារ
២/ រថយន្ត Mansory Vivre: Bugatti Veyron-មានតម្លៃ៖ ៣,៤លាន ដុល្លារ
១/ រថយន្ត Lamborghini Veneno -មានតម្លៃ៖ ៤លាន ដុល្លារ
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ digitaltrends