ស្ទើរតែមិនគួរអោយជឿ ៖ ក្មេងប្រុសតូចវ័យ ២ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស ពោលគេបានរួចផុតពីសេចក្តីស្លាប់ ក្រោយរថយន្តមួយគ្រឿង បានបើកទៅបុករទះរុញរបស់គេ ដែលនៅលើខឿនថ្នល់ ទាំងកម្រោល ខណៈពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ដ៏គួររអោយរន្ធត់មួយ រវាងឡានពីរគ្រឿង ។

គួរបញ្ជាក់ផងដែរថា កាលដែលអាចរួចផុតពីសេចក្កីស្លាប់នេះបាន ក៏ព្រោះតែក្មេងប្រុសតូចវ័យ ២ ឆ្នាំម្នាក់នោះ ត្រូវបានរថយន្តបុករទះរុញរបស់គេ ទៅកៀកជាប់នឹងជញ្ជឹង ដោយនៅក្នុងនោះ បានបុកគេប៉ើងចូលទៅក្នុងសួនច្បារ។ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយខ្លាចមួយនេះ បានកើតឡើងកាលពីកាលច័ន្ទកន្លងទៅនេះវេលាម៉ោង ៩ និង ១០ នាទីព្រឹក នៅក្នុងក្រុង Gravesend ប្រទេសអង់គ្លេស។

យ៉ាងណាមិញ បើយោងតាមសម្តីលោក Tory MP Adam Holloway ជាអ្នកឃើញហេតុការណ៍នេះផ្ទាល់ អះអាងអោយដឹងថា ក្មេងប្រុសតូចវ័យ ២ ឆ្នាំម្នាក់នោះ ពិតជាសំណាងហួសព្រោះថា ក្រោយពីឡានបុករទេះរុញរបស់គេ ទៅកៀកជាប់នឹងជញ្ជាំងហើយនោះ វាស្រាប់តែឈប់ តែប្រសិនណា បើវានៅតែបន្តទៅមុខនោះ ក្មេងប្រុសតូចនេះ ច្បាស់ជាមិនមានឱកាសរស់ជាក់ជាមិនខាន ស្របពេលដែលបងប្អូនប្រុសរបស់គេ វ័យ ៣ ឆ្នាំម្នាក់ទៀតត្រូវរថយន្តបុកប៉ើងចូលទៅខាងក្នុងសួន រីឯស្រ្តីជាម្តាយ ខណៈពេលដែលបានទទួលរងរបួសស្រាលនោះ បានស្ទុះរត់ទៅមើលកូនទាំងពីររបស់ខ្លួន ទាំងមានអារម្មណ៍ភ័យភិត។

គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយខ្លាចមួយនេះ បានកើតឡើងរវាងរថយន្តពីរគ្រឿង ( blue Rover និង green Skoda ) ដោយក្នុងចំណោមរថយន្តទាំងពីរគ្រឿងនេះ មានមួយគ្រឿងបានបើកស្ទុះទៅបុកគេ ដោយផ្តើមចេញពីផ្លូវប្រសព្វមុខបួនរួចបន្តស្ទុះបើកទៅបុកក្រុមគ្រួសារក្មេងតូច ដែលកំពុងតែធ្វើដំណើរដោយថ្មើរជើង ទាំងកម្រោលតែម្តង៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូ គ្រោះថ្នាក់ធម្មជាតិរន្ធត់ហួស រន្ទះបាញ់ស្រស់ៗ នៅនឹងមុខ- វីដេអូ រន្ធត់ហួស ក្មេងតូច បាញ់សម្លាប់បុរសម្នាក់ ស្លាប់នៅនឹងកន្លែង ដោយអចេតនា- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ- ជាប់គាំង នឹងស្ពាន កំពស់ដល់ទៅជិត ៧ ម៉ែត្រ មានរយៈពេលដល់ទៅ ២០ នាទី - ចម្លែកហួស ៖ បុរសម្នាក់សន្លប់ ខណៈបង្គន់មួយ ស្រាប់តែផ្ទុះឡើង
ប្រែសម្រួល ៖ សំណាងប្រភព ៖ ដឹមីរ័រ