ម៉ូតូពិសេស ដែលមានឈ្មោះថា “Toilet Bike Neo” ដំណើរការដោយកាកសំណល់សត្វ ត្រូវបានឧទ្ទេសនាមនៅប្រទេសជប៉ុន។

ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតឧបករណ៍អនាម័យលំដាប់កំពូលនៅជប៉ុន TOTO ម៉ូតូនេះ ត្រូវបានគេរំពឹងថានឹងឆ្លើយតបទៅនឹងតម្រូវការក្នុងសង្គម ហើយវានឹងក្លាយជាការ ប្រកួតប្រជែងថ្មីមួយទៀតក្នុងវិស័យឧស្សាហកម្មម៉ូតូ។

/

កិច្ចខិតខំធ្វើអោយមហិច្ឆតានេះក្លាយជាការពិត ត្រូវបានគេធ្វើឡើងកាលពីឆ្នាំ ២០០៩ មុន ពេលកំណែថ្មីបំផុតរបស់ម៉ូតូដែលមានឈ្មោះថា “Toilet Bike Neo” នេះបង្ហាញខ្លួននៅក្នុង showroom  Fujisawa ក្បែរ Tokyo(ជប៉ុន)។

ម៉ូតូកង់បី 250cc នេះ មានលក្ខណៈពិសេស គឺអាចបញ្ជាទៅលើកន្លែងអង្គុយបទជើងនៅលើម៉ូតូនោះតែម្ដង។ ចំណុចពិសេសរបស់ម៉ូតូនេះ គឺវាដំណើរការដោយកាកសំណល់ ឬលាមកសត្វ។

/

បើទោះជាផលិតផលនេះមានកៅអីដូចទៅនឹងបង្គន់អនាម័យ ប៉ុន្ដែ ក្រុមហ៊ុន TOTO បានអះអាងថា វានឹងមិនដំណើរការដោយកាកសំណល់របស់អ្នកបើកបរនោះទេ។ ដូច្នេះ កៅអីរបស់ “Toilet Bike Neo” មិនមានមុខងារដូចទៅនឹងបង្គន់អនាម័យនោះដែរ។​ វាត្រូវបានគេផលិត ឡើងដើម្បីជម្រុញអោយមានការ ការពារបរិស្ថានតែប៉ុណ្ណោះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ k14