ស្ទើរតែមិនគួរអោយជឿ ៖ យុវវ័យ ដែលជាក្មេងប្រុសជំទង់ម្នាក់ ត្រូវបានរកអោយឃើញថាបានស្លាប់បាត់បង់ជីវិត ក៏ដោយសារតែស្នាដៃប៉ូលីស បើកការវាយប្រហារ បន្ទាប់ពីបុរសជាឪពុកទូរស័ព្ទប្តឹងថាកូនខ្លួន បានលួចរថយន្ត និងបើកទៅទិញបារី នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

ជនរងគ្រោះខាងលើ មានឈ្មោះថា Tyler Comstock បានស្លាប់បាត់បង់ជីវិត នៅជិតរថយន្ត ភិកអាប់ នៅឯទីធ្លាសកលវិទ្យាល័យក្នុងស្រុកមួយកន្លែង ជាទីកន្លែងដែលគេបានបើករថយន្តទៅបុកនឹងឡានប៉ូលីស។
បុរសជាឪពុកមានឈ្មោះថា James បានអះអាងអោយដឹងថា ខ្ញុំពិតជាមិនដឹងថា វាអាចកើតឡើងបានយ៉ាងណានោះទេ តែអ្វីដែលខ្ញុំបានដឹងនោះគឺ ខ្ញុំបាទគ្រាន់តែទូរស័ព្ទប្តឹងប៉ូលីស ថាគេបានលួចឡានរបស់ខ្ញុំ តែជាលទ្ធផល ប៉ូលីសបែរជាបាញ់សម្លាប់គេទៅវិញ

គួររំឭកផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅក្នុងរដ្ឋ Iowa សហរដ្ឋអាមេរិក ។ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីផ្ទុះអាវុធបាញ់គ្រាប់ពិត ចំដើមទ្រូង និងក្បាលជនរងគ្រោះខាងលើនេះ បណ្តាលអោយស្លាប់នេះ អាចកើតឡើងទៅបានបន្ទាប់ពីបុរសជាឪពុកទូរស័ព្ទប្តឹងប៉ូលីស ស្របពេលដែលបានឃើញជនរងគ្រោះ បួង ឡានលេងនៅឯទីធ្លាសកលវិទ្យាល័យ ខណៈញ៉ាំងអោយក្រុមនិស្សិតមួយចំនួន មានភាពភ័យខ្លាចរត់ចែកជើងគ្នា៕
ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ភ័យលួសព្រលឹងអស់អាលីង ក្រោយបើក Oven ប្រទះឃើញ ពស់ថ្លាន់ធំ មួយក្បាល- ស្លាប់នៅពីមុខកំព្យូទ័រ របស់ខ្លួន ក្នុងបន្ទប់ ក្រោយលេងហ្គេម ដល់ទៅ ១៥ ម៉ោងពេញ- ស្លាប់ម្នាក់ ក្រោយមានការបំផ្ទុះ គ្រាប់បែកច្នៃ ពីមុខការិយាល័យ គណបក្ស
ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ