អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស foxnews ដែលបានចេញផ្សាយនាពេលកន្លងទៅនេះ បានអោយដឹងថា បុរសជាស្វាមីមានវ័យ ៥០ ឆ្នាំម្នាក់ត្រូវបានភរិយាចោទប្តឹង ហើយកំពុងតែនឹងប្រឈមមុខ ក្នុងការជាប់ទ្រុងដោយសារតែប្រើ Sandwich វាយប្រហារទៅលើភរិយារបស់ខ្លួន អំឡុងពេលមានជម្លោះ។

គួរបញ្ជាក់ផងដែរថា រឿងហេតុ ដែលជាជម្លោះរវាងប្តី-ប្រពន្ធមួយគូ ឈានទៅដល់ការប្រើអំពើហិង្សានេះ បានកើតឡើងនៅក្នុងក្រុង Scottsbluff រដ្ឋ Nebraska ភាគខាងលិចសហរដ្ឋអាមេរិក ភ្លាមៗនោះ ស្ត្រីជាភរិយា ឈ្មោះ Star-Herald បាន Call ហៅភ្នាក់ងារមានសមត្តកិច្ច (911)ជួយធ្វើអន្តរាគមន៍ បន្ទាប់ពីត្រូវបានស្វាមីរបស់ខ្លួន បានប្រើប្រាស់អំពើហិង្សា ដែលនៅក្នុងនោះ រួមមានការវាយប្រហារដោយប្រើប្រាស់ Sandwich ផងដែរ។
ទន្តឺមនឹងការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ពោលគឺករណ៏ខាងលើនេះតែម្តង បុរសជាស្វាមីកំពុងតែដេកភ័យខ្លួន ដោយសារតែរង់ចាំការកាត់ទោស ដែលនឹងអាចជាប់ទ្រុងនាពេលអនាគត៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Happen