ស្ទើរតែមិនគួរអោយជឿ ៖​ អត្ថបទសារព័ត៌មាន ក៏ដូចជាវីដេអូសារព័ត៌មានខាងក្រោមនេះ បានក្លាយជាបេក្ខភាពព័ត៌មាន  ដែលមានអ្នកចូលទស្សនាច្រើនបំផុត  នៅក្នុងគេហទំព័រ សារព័ត៌មានបរទេស ដេលីម៉ែល មិនត្រឹមតែប៉ុណ្ណោះ ទំព័រសារព័ត៌មានពិភពលោកផ្សេង ទៀត   ក៏បានចាប់អារម្មណ៍ចុះផ្សាយព័ត៌មានមួយនេះ  នៅលើទំព័រមុខរបស់ខ្លួនផងដែរ ពោលគឺ   ស្តីពីអត្ថបទសារព័ត៌មាន  ក្រុមគ្រួសារប្រេស៊ីល  មួយគ្រួសារដែលពិតជាហ៊ាន ហួស ខណៈពេលដែលអនុញ្ញាត អោយក្រុមខ្លាកំណាចធំៗដល់ទៅ ៧  ក្បាលរស់នៅជា មួយ។

width=429

ដោយនៅក្នុងនោះ មានលោក  Ary Borges  ជាមេគ្រួសារផងដែរ   ។   ​ជាការពិត ក្រុមមនុស្សជាច្រើននៅពេលដែលបានដឹងឭរឿងមួយនេះហើយ ពួកគេបានលាន់មាត់ព្រមៗគ្នាថា ហេតុអីក៏ហ៊ានដល់ថ្នាក់នេះ ពិតណាស់ ប្រភេទសត្វមួយនេះ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។

width=417

ជាមួយនឹងការឆ្លើយតបអ្វីដែលជាចម្ងល់ខាងលើ លោក   Borges   មិនត្រឹមតែមានការបញ្ជាក់អះអាងថា ក្រុមគ្រួសារលោកមិនខ្លាចនោះទេ តែមានពេលមួយនោះគាត់ក៏បានអនុញ្ញាតអោយយកចៅស្រីទៅជិះលើខ្នងវាលេងថែមទៀតផង។  លោក  Borges បានគូសបញ្ជាក់អោយដឹងថា ពិតណាស់  ពួកយើងពិតជាបានដឹងថា  វាគឺជាពូជសត្វដែលមានគ្រោះថ្នាក់ពិតប្រាកដមែន   តែបើសិនណាយើងបង្ហាញនូវសណ្តានចិត្តល្អ និងការគោរពស្រឡាញ់ដាក់វានោះ        វានឹងឆ្លើយតបនូវតម្រូវការរបស់លោកអ្នក  ដោយនឹងបង្ហាញនូវសកម្មភាពហានិភ័យអ្វីនោះទេ។

width=425

គួរបញ្ជាក់ផងដែរថា សមាជិកក្រុមគ្រួសារលោក Borges  ដែលនៅក្នុងនោះរួមមានដូចជាកូនប្រុសស្រី ៣ នាក់ ឈ្មោះ Nayara វ័យ ២០ Uyara   វ័យ  ២៣ ឆ្នាំ និង Deusaniraវ័យ ២៤ ឆ្នាំ ពួកគេទាំងអស់គ្នា ក៏មានអន្តរកម្មយ៉ាងជិតស្និទ្ធជាមួយខ្លាកំណាចទាំង ៧ ក្បាល ដែលកំពុងតែរស់នៅក្នុងផ្ទះរបស់ពួកគេផងដែរ។

width=420

គួររំឭកផងដែរថា Uraya ដែលត្រូវជាកូនស្រីលោក Borges សព្វថ្ងៃនាងជាគ្រូបង្ខឹកសត្វសុនខ   នាងពិតជាសប្បាយចិត្តជាខ្លាំង   នៅពេលដែលបានឃើញកូនស្រីតូចរបស់ខ្លួន Rayara អាចមានទំនាក់ទំនងជាមួយនឹងពពួកខ្លាទាំងនោះ។

width=418

ប្រភពសារព័ត៌មានដដែលបន្ថែមថា មូលហេតុដែលនាំអោយក្រុមគ្រួសារមួយនេះ បានចាប់ផ្តើមស្រឡាញ់និងចូលចិត្តចិញ្ចឹមសត្វខ្លាកំណាចទាំងនេះ ក៏ព្រោះតែកាលពីអំឡុង៨ ឆ្នាំមុន លោក Borges   បានជួយសង្គ្រោះសត្វខ្លាពីរក្បាល  ពីកន្លែងលេងសៀកមួយកន្លែង យកមកចិញ្ចឹម។ ដោយឡែក មកទល់នឹងខណៈនេះ លោក  Borges ក៏កំពុងតែមានគំរោងសាងសង់នៅសួនឧទ្យានតូចល្មមផ្ទាល់ខ្លួនមួយ នៅឯផ្ទះរបស់លោកដោយមានទីតាំងនៅជិតក្រុង   Sao Paulo  ប្រទេសប្រស៊ីល  ខណៈពេលដែលមានការហាមឃាត់ជារឿយៗ  ពីសំណាក់ក្រុមមន្រ្តីមានសមត្តកិច្ច   ថាគាត់ពិតជាគ្មានច្បាប់ត្រឹមត្រូវក្នុងការអនុញ្ញាតអោយចិញ្ចឹមសត្វទាំងនេះ នៅក្នុងផ្ទះយ៉ាងដូច្នេះនោះទេ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- បេក្ខភាព បុរសមានគីឡូធ្ងន់បំផុតលើលោក សម្រក់ទម្ងន់បានជាង ៣០០ គ.ក រកស្នេហឃើញ តាមហ្វេសប៊ុក

- ផ្អើលមើលវីដេអូ  គ្រោះថា្នក់ព្រឺក្បាល   រថយន្តទំនើប  Lamborghini បុកដាច់ខ្លួន មួយកំណាត់

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ឆោឡោ ពេញមួយយន្តហោះ ខណៈប្រទះ ឃើញពស់មួយក្បាល

- តោះទៅមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញ ពិភពលោក- វីដេអូកំប្លែង កំពូលបងធំ ក្នុងពិភពគុណ មានប្រតិកម្ម ពេលកំពុងចាក់សាក់ ហេ ហេ ហេ...- ឌឺ ៩ វីដេអូកំប្លែង នៅពេលបុរសនិនចា លេងវាយកូនហ្គោល ម៉េចវិញ ហេ ហេ ហេ...

* ព័ត៌មានកំសាន្តចាប់អារម្មណ៍ផ្សេងទៀត សូមចុចនៅទីនេះ

ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល