ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណេតមានការចាប់អរម្មណ៏យ៉ាងខ្លាំងទៅលើរូបភាពរបស់យុវតីម្នាក់អាយុ១៨ឆ្នាំ ប៉ុន្តែមានមុខមាត់ដូចជាក្មេងសិស្សសាលា រៀននៅបឋមសិក្សាអញ្ចឹង។ បើទោះជាធ្វើការMake Up ក៏ផ្ទៃមុខនាងមើលទៅដូចជាកូនក្មេង និងស្អាតបែបធម្មជាតិ។
បើទោះជានៅមិនទាន់ដឹងច្បាស់ពីអត្តសញ្ញាណរបស់យុវតីម្នាក់នេះឲ្យបានច្បាស់លាស់ ប៉ុន្តែមានមនុស្សជាច្រើនបាននិយាយថានាងមកពីប្រទេសចិន។ ផ្ទៃមុខនិងរាងកាយរបស់នាង ហាក់ដូចជាមិនសមគ្នាទាល់តែសោះ។ បើទោះជារូបរាងកាយរបស់នាង មានពេញលក្ខណដូចជាមនុស្សស្រីពេញវ័យក៏ដោយ តែផ្ទៃមុខរបស់នាងវិញមើលទៅដូចជាកូនក្មេងអញ្ចឹង។ អ្នកនិយមលេងអ៊ីនធើណេតម្នាក់ដែលបានឃើញរូបថតរបស់នាងបាននិយាយថា៖ ពិតជាពិបាកជឿណាស់ដែលថានាងមានអាយុ១៨ឆ្នាំ ព្រោះមុខមាត់របស់នាងមើលទៅដូចជាក្មេងរៀនថ្នាក់ទី៥អញ្ចឹង។ ខាងក្រោមនេះគឺជារូបថតមួយចំនួនរបស់យុវតីម្នាក់នេះ សូមទស្សនាទាំងអស់គ្នា!





ដោយ៖ និស្ស័យប្រភព៖ k14