ចិន៖ បច្ចុប្បន្ននេះចិន ជាប្រទេសទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានឥទ្ធិពលខ្លាំងខាងសេដ្ឋកិច្ច គោលនយោបាយ និងជាពិសេសការរស់នៅរបស់ប្រជាពលរដ្ឋ ក៏មានភាពសម្បូរសប្បាយណាស់ណាដែរ។ ប៉ុន្ដែអ្វីដែលធ្វើអោយ ប្រជាពលរដ្ឋមានការមិនពេញចិត្តនោះគឺថា រដ្ឋាភិបាលប្រទេសនេះ បានចេញច្បាប់មួយ គឺគ្រួសារមួយ ត្រូវកំណត់យកកូនតែម្នាក់ ប៉ុណ្ណោះ។
បញ្ហាច្បាប់នេះបានធ្វើអោយគូស្នេហ៍រាប់លាននាក់ក្នុងប្រទេសចិន មានការលំបាកយ៉ាងខ្លាំង ពោលគឺអ្នកខ្លះ គេចង់បានកូនពីរ ឬបីនាក់សម្រាប់ឆាកជីវិតរបស់ពូកគេ។ លក្ខខណ្ឌចង់បានបែបនេះគឺមិនអាចទៅរួចទេ មានន័យថា បើគ្រួសារណាមួយមានកូនលើលពី ពីរនាក់ នោះរដ្ឋាភិបាលនឹងផាកពិន័យភ្លាម។ 
ដោយសារច្បាប់បានដាក់បញ្ញត្ដិបែបនេះ ទើបថ្មីៗនេះ មានស្ដ្រីម្នាក់ដែលមានឈ្មោះថាFeng Jianmei រស់ក្នុងខេត្ត Shaanxi បានបង្ខំចិត្តធ្វើការពន្លូតកូនក្នុងពោះ ដែលកូននេះទៀតសោតមានអាយុ ៧ ខែរូចទៅហើយ។ យើងតាមសេចក្ដីរាយការណ៍ព័ត៌មានជាតិរបស់ចិន បានអោយដឹងថា នាង Feng Jainmei បាននិយាយថា នាងត្រូងតែយកកូននេះចេញ ពីព្រោះវាជាកូនទី ២របស់នាងទៅហើយ ម្យ៉ាងទៀតបើទុកកូននេះ គឺប្រឆាំងនឹងច្បាប់ប្រទេស មួយវិញទៀតគឺរដ្ឋត្រូវផាកពិន័យរហូតដល់ទឹកប្រាក់ ៤០,០០០យ៉ន ដែលស្មើនឹង ៦,៣០០ ដុល្លារឯណោះ។
ស្ថានភាពបែបនេះបានធ្វើអោយ បុរសជនជាតិចិន ដែលជាឪពុករបស់ទារកជាច្រើននាក់ បាននាំគ្នាងើបប្រឆាំងនឹងច្បាប់ គ្រួសារមួយ កូនមួយនេះ។ ពួកគេបាននិយាយថា បើច្បាប់មិនមានការផ្លាស់ទេ យ៉ាងហោចណាស់ នៅពេលដែលគ្រួសារមួយមានកូនលើកទី២ ហើយធ្វើការពន្លូតនោះ រដ្ឋាភិបាលគួរតែទទួលខុសត្រូវ ដោយផ្ដល់ប្រាក់សម្រាប់មន្ទីរពេទ្យ ក៏ដូចជា ថវិការសម្រាប់ថែទាំសុខភាពផ្សេងៗដែរ៕
ដោយ៖ សារិនប្រភព៖ cbsnews