Lady Gaga តារាចំរៀងសិចស៊ីញាក់សាច់ ដែលទស្សនិកជនបានស្គាល់យ៉ាងច្បាស់ ជាមួយនិងការស្លៀកពាក់ និងតែងខ្លួនប្លែកៗបំផុតនោះ ឥលូវនេះ នាងកាន់តែបន្ថែមភាពភ្ញាក់ផ្អើលនិងប្លែកទៀតហើយ ។
កាលពីចុងសប្តាហ៍មុន Lady Gaga ត្រូវបានគេអញ្ជើញ អោយទៅច្រៀងសំដែង នៅឯក្លឹបរាត្រីមួយឈ្មោះថា GAY នៅប្រទេសអង់គ្លេស ។ ក្នុងពេលចេញមកដំបូង គេបានឃើញ Lady Gagaស្លៀកពាក់ជាមួយនិង រ៉ូបស ដ៏វែងជាមួយនិងសក់ស ហើយនិងការផាត់មុខ បែបកំសត់ ។ បន្ទាប់ពីច្រៀងចប់ភ្លាម Lady Gaga បានបែក្រោយដើរ ជាមួយនិងការដោះរ៉ូបនាងចេញ រហូតដល់របូតអស់ចេញពីខ្លួន នាងហើយដើរននលគក ចូលទៅក្រោយឆាកវិញ ។ ទស្សនិកជន ភ្លឹកស្មារតីព្រោះមិន ស្មានថានាងធ្វើបែបនេះសោះ ចំណែក Lady Gaga វិញនាងធ្វើមិនដឹង ។
ជាមួយគ្នានោះផងដែរ Lady Gaga ក៏ទើបតែបញ្ចប់ការថតរឿងថ្មីឈ្មោះ Machete Kills ដែលជារឿងហូលីវូដដំបូងបំផុតរបស់នាង ហើយក៏កំពុងចាក់បញ្ចាំងផងដែរ ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ k14