លោកអ្នកគ្រប់គ្នាប្រហែលជាធ្លាប់គិតស្រមៃចង់បានរថយន្តទំនើបហើយមើលទៅដូចជារថយន្តLamborghini ជាដើម។ តែអ្វីដែលថាពិបាកនោះគឺថា វាមិនងាយស្រួលនោះទេ ដើម្បីទិញរថយន្តតម្លៃរាប់សែនដុល្លានោះ ជីវិភាពមនុស្សមួយចំនួនអាចទិញបាន តែរកលុយចាក់សាំងមិនចង់រួចផង ហេតុនេះហើយបានជាមានមនុស្សមួយចំនួនបានធ្វើ Homemade Lamborghini តែម្ដង។
លោក Wang Jian ជាអ្នកស្រុក Suqian ខែត្រ Jiangsu ប្រទេសចិនបាន សម្រេចថាខ្លួននឹងបំពេញមហិច្ចតារបស់ខ្លួនដោយចង់បានឡាន Lamborghini Revention ទោះបីជាគាត់មិនមានលុយទិញវាក៏ដោយក៏គាត់មិនអស់សង្ឃឹមដែរ គឺគាត់នឹងផលិតវាខ្លួនឯងតែម្ដង។ បុរសម្នាក់នេះគឺជាមនុស្សម្នាក់ដែលចូលចិត្តរថយន្តទំនើបតាំងពីអាយុ ១៦ ឆ្នាំមកម្លេះ ហើយគាត់បានសម្រេចចិត្តថាសាងសង់រថយន្ត Lamborghini Revention នេះកាលពីប៉ុន្មានឆ្នាំមុន។
គាត់បានប្រមូលប្រាក់ទិញដែកមកផ្សាជាគ្រោះរថយន្តហើយអ្វីដែលចេញជាលទ្ធផលនោះគឺថាវាពិតជាចេញជារូបរាងរបស់ Revention ពិតមែនគ្រាន់តែទាស់ថា នៅពេលដែល Aventador ជារថយន្តថ្មីបំផុតរបស់ Lamborghini បានចេញមកនោះ គាត់បានប្រាប់ថាគាត់នឹង Update ឡាននេះអោយទៅជា Aventador តែម្ដងព្រោះ Revention និង Aventador គឺមានរូបរាងដូចគ្នា៕




ដោយ៖ ម៉ូកាប្រភពពី៖ China