បើយោងតាមគេហទំព័រ Ripleys ដែលបានចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានចោទជាសំនួរអោយដឹងថា តើលោកអ្នកធ្លាប់បានគិតថា លោកអ្នកចង់ចូលទៅក្នុងរូបគំនូរដែលជាទីចាប់អារម្មណ៍ក្នុងការផ្តិតយករូបភាពដែរឬទេ?

ជាការពិតណាស់ នាពេលនេះលោកអ្នកបា្រកដជាមានឧកាស ប្រសិនណាបើលោកអ្នកធ្វើដំណើរមកចូលរួមក្នុងការតាំងពិពណ៌ដ៏ពិសេសមួយប្រចាំឆ្នាំដែលអោយឈ្មោះថា 2012 Magic Art ដែលត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Hangzhou ប្រទេសចិន ។ គួរបញ្ជាក់ផងដែរថា ការតាំងពិពណ៌គំនូរលើកនេះ ប្រមូលផ្តុំទៅដោយវិចិត្រករល្បីៗ របស់ប្រទេសកូរ៉េខាងត្បូងចំនួន 15 រូបដោយពួកគេបានរួមគ្នាបង្កើតគំរោងមួយដ៏ប៉ិនប្រសព្វដោយអោយឈ្មោះថា Anamo-rphosis ។

គួររំឮកផងដែរថា ប្រសិនណាបើវិចិត្រករទាំងនោះ គូររូបនៅលើផ្ទាំងគំនូរបានត្រឹមត្រូវតាមក្បូនខ្នាតនោះ Anamorphosis នឹងបង្កើតបាន នូវរូបភាពមួយ ដែលអាចឆ្ពិនភ្នែករបស់មនុស្សបាន ពោលគឺវាបានបែងភាគទៅជាបី តែប្រសិនណា បើលោកអ្នកធ្វើការបង្វិលវា ចំចំណុចរួមមួយនោះ នាពេលនោះវាអាចបំភាន់ភ្នែកមនុស្សបាន ស្របពេលដែលមើលទៅ ហាក់បីជាលោកអ្នកអាចចូលទៅក្នុងផ្ទាំងគំនូរនោះបានអញ្ជឹង។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ រូបភាពគំនូរដ៏ទាក់ទាញ នឹងអាចឆ្ពិនភ្នែកមនុស្សបានយ៉ាងណានោះ ដូច្នេះ សូមធ្វើការតាមដានទស្សនានូវបណ្តារូបភាពមួយចំនួនដូចខាងក្រោម ៖





ដោយ ៖ រិទ្ធីប្រភព ៖ ripleys