បើទោះជាចង់ក្លាយជាតារាទូរទស្សន៍ដំបូងដែលត្រូវបានកត់ឈ្មោះចូលក្នុងបញ្ជី Hollywood Walk of Fame ប៉ុន្ដែ Kim Kardashian ត្រូវបានអង្គការនេះបដិសេធ។

កាលពីពេលថ្មីៗនេះ Kim Kardashian បានបង្ហើបអោយដឹងថា នាងចង់ក្លាយជាតារាទូរទស្សន៍ដំបូងដែលត្រូវបានកត់ឈ្មោះចូលក្នុងបញ្ជី Hollywood Walk of Fame (អង្គការមួយដែលមានតួនាទីលើកដំកើង តារាដែលបានរួមចំណែកក្នុងវិស័យកំសាន្ដនៅ Hollywood)។ ប៉ុន្ដែ បើតាមទំព័រ Hollywood Reporter  បានចេញផ្សាយថា អ្នកតំណាងនៃការិយាល័យពាណិជ្ជកម្មរបស់ Hollywood Walk of Fame ថ្លែងថា Kim Kardashian នៅមិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីដាក់ពាក្យសុំផ្កាយមួយដួង នៅលើ Hollywood Walk of Fame នោះទេ។

width=407អ្នកតំណាងរបស់ Hollywood Walk of Fame បានបកស្រាយថា ៖ តារាដែលអាចត្រូវបានទទួលផ្កាយមួយពី Hollywood Walk of Fame គឺគេត្រូវតែធ្លាប់ទទួលបានពានរង្វាន់ធំៗ ដូចជាEmmy, SAG, Oscar នៅក្នុងវិស័យទូរទស្សន៍ ឆាកសំដែង ឬខ្សែភាពយន្ដ។ ក្រៅពីនេះពួកគេត្រូវតែមានបទពិសោធក្នុងការសំដែងចាប់ពី ៥ឆ្នាំឡើងទៅ។

គួររំលឹកថា កំពូលតារាដែលធ្លាប់ទទួលបានផ្កាយរបស់ Hollywood Walk of Fame មានដូចជា Charlie Chaplin, Nicole Kidman, Lauren Bacall, David Bowie ។ល។

/កំពូលតារាកំប្លែង Charlie Chaplin

ដោយ ៖ សូរីយ៉ាប្រភព ៖ zing