Denise Ho តារាចម្រៀងស្រី ហុង កុង កំពុងតែក្ដៅគគុក ជាមួយនឹងពាក្យចចាមអារាមក្រោយពេលដែលគេបានប្រកាសថាគេពិតជាស្រីស្រលាញ់ស្រីពិតមែន កាលពីដើមខែមកនេះ។
មកដល់ពេលនេះនាងកំពុងតែមានបញ្ហាដោយគ្រប់គ្នាសង្កេតឃើញថានាងកំពុងតែមានសម្ព័ន្ធភាពមិនធម្មតាជាមួយតារាសម្ដែងស្រីតៃវ៉ាន់ Deng Jiuyun ដែលនាង Denise បានទៅចូលរួមក្នុងកម្មវិធីGolden Hors Awards កាលពីពេលថ្មីៗនេះនៅក្នុងទីក្រុង តៃប៉ិ តែនាងមិនបានត្រឡប់មកបន្ទប់របស់នាងនោះទេ បែជាទៅផ្ទះរបស់ Jiuyun ទៅវិញហើយពេលនោះគឺម៉ោងជាង ២ ទាបភ្លឺទៅហើយ។
ពួកគេទាំង ២ បានចំណាយពេល ១០ ម៉ោងក្នុងផ្ទះនោះ ដែលបណ្ដាលអោយមនុស្សជាច្រើនគិតថាអ្នកទាំង ២ ប្រហែលជាគូស្នេហ៍ប្រឆាំងធម្មជាតិហើយមើលទៅ។ តែសម្រាប់ Jiuyun នាងបានប្រាប់ថានាងគ្រាន់តែទុក Denise ដូចជាមិត្តល្អម្នាក់ប៉ុណ្ណោះ ហើយចម្លើយពីតារាចម្រៀង ហុង កុង មិនទាន់ត្រូវបានគេទទួលការឆ្លើយតបនោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ asianstar