/រូបខាងលើនេះគឺជាទិដ្ឋភាពក្មេងសិស្សសាលាដែលបានលោតចេញពីរថយន្តដឹកអ្នកដំណើរមួយដែលផ្ទុកលើសចំនុះជាខ្លាំងនៅទីក្រុង Mengzi ខែត្រ Yunan ប្រទេសចិន។ សិស្សទាំងនេះគឺសិក្សានៅសាលាមួយនៅជាយក្រុង ខណៈពេលដែលកំណើនកម្មករចូលមកនៅកាន់តែច្រើន វាបានប៉ះពាល់ដល់ការសិក្សារបស់ក្មេងជាខ្លាំង។ កាលណាមនុស្សចូលមកនៅកាន់តែច្រើនសាលាមិនអាចមានលទ្ធភាពក្នុងការទទួលសិស្សថ្មីបានអស់នោះទេ ហើយភាគច្រើនកូនប្រុសស្រីរបស់កម្មករដែលធ្វើចំនូលស្រុកត្រូវបានឪពុកម្ដាយគេបញ្ជូនទៅសាលាតែមួយគត់នៅជាយក្រុងនោះ ជុំវិញបញ្ហានេះវាបានបង្កជាបញ្ហាមួយទៀតផងដែរគឺបញ្ហាមធ្យោបាយដឹកជញ្ជូនសាធារណៈ។/សម្រាប់សាលាពុំមានរថយន្តដឹកសិស្សផ្ទាល់នោះទេ ដូចនេះហើយក្មេងៗត្រូវប្រើប្រាស់រថយន្តក្រុងសាធារណៈដើម្បីជាមធ្យោបាយធ្វើដំណើរ។ ដោយកំណើនមនុស្សច្រើនពេក ហើយរថយន្តក្រុងមានមិនច្រើននាំអោយមានការដឹកលើសចំនុះ ពេលខ្លះរថយន្តមួយត្រូវដឹកមនុស្សដល់ទៅលើស ៧០ នាក់ទោះបីជាកន្លែងអង្គុយមានត្រឹម ១៩ កៅអីក៏ដោយ។ គេសង្កេតឃើញថានេះគឺជាធ្វេសប្រហែសមួយនិងជាទីគ្រោះថ្នាក់បំផុតមួយដល់សុវត្តិភាពក្មេងៗ ខាងសាលាបានកោះហៅមាតាបីតាសិស្សមកប្រជុំពិភាក្សាជុំវីញបញ្ហានេះផងដែរ ដោយសំនូមពរអោយគេមកទទួលកូនរបស់ពួកគេដោយផ្ទាល់ តែមើលទៅដូចជាមិនសូវជាបានផលនោះទេ។/អ្នកទាំងអស់គ្នាដឹងថាប្រទេសចិនគឺជាប្រទេសមហាអំណាចមួយក្នុងពិភពលោកនេះ  ចុះចំពោះទិដ្ឋ-ភាពបែបនេះវិញលោកអ្នកគិតយ៉ាងណាដែរ?

ដោយ៖ វឌ្ឍនាប្រភពពី៖ Chinabuzz