ភ្នំពេញ៖ បច្ចុប្បន្នក្នុងបណ្ដាញ សង្គមដ៏ពេញ និយមហ្វេសប៊ុក ត្រូវបានគេមើលឃើញថា បានក្លាយទីជាទីលាន មួយសម្រាប់បម្រើ អារម្មណ៍មិត្តយុវវ័យ ក្នុងការចែករំលែកព័ត៌មាន រូបភាព ទុក្ខលំបាកនានា និងទេពកោសល្យ ផ្សេងៗជាច្រើនទៀត ។ ស្របពេលបច្ចេកវិទ្យា កាន់លឿនលយទៅ មុខជាប្រចាំ ឥតឈប់ឈរ គេសង្កេតឃើញ បណ្ដាញយុវវ័យ បានមានសកម្មភាព ផុសផុលជាងគេ ក្នុងការប្រើប្រាស់ បណ្ដាញសង្គមមួយនេះ ជាពិសេសការបង្ហាញ ស្ទីលថតបែបសិចស៊ី បង្អួតគ្នាទៅវិញទៅមក តាមអ្វីដែលពួកគេចង់។

ជាក់ស្ដែង បើទោះបីជាបង្ហាញមុខ នៅក្នុងសិល្បៈរយៈ ពេលខ្លីក៏ពិតមែន ប៉ុន្តែកញ្ញា ងួន ច័ន្ទពេជ្រសុនីតា ហៅ តាតា ត្រូវបានមហាជន និងស្រទាប់យុវវ័យ ចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការសម្តែង ដ៏ក្រមិចក្រមើម នៅក្នុងបទ នឹងអូនឡើងគ្រុន ច្រៀងដោយលោក កែវ វាសនា ក៏បានប្រើបណ្ដាញ មួយនេះទាក់ទាញ ប្រជាប្រិយភាព តាមរយៈការថតរូបភាព សិចស៊ីមិនសំចៃដៃ ដាក់បង្ហោះបង្អួត ភ្នែកមហាជន យ៉ាងរំភើយ..។

ក្រោយពីបានសម្តែងខារ៉ាអូខេ បទចម្រៀងនៅក្នុងផលិតកម្ម សាន់ដេ បាន១បទ រួចមក កញ្ញា តាតា បានបាត់មុខសូន្យ ឈឹងនៅក្នុងខារ៉ាអូខេ បទចម្រៀង បន្តបន្ទាប់ទៀត ។ ប៉ុន្តែកន្លងមក តាតា ធ្លាប់បានបង្ហើប ប្រាប់គេហទំព័រ LookingTODAY ថា នាងបានផ្អាកពី វិស័យសិល្បៈហើយ ដោយម្តាយរបស់នាង មិនពេញចិត្ត ឲ្យនាងប្រឡូកក្នុង អាជីពនេះតទៅទៀត ។

បន្ទាប់ពីអតីតតារាសម្តែង វ័យក្មេង កញ្ញា តាតា បានដើរចេញពី សិល្បៈរួចមក ស្រាប់តែថ្មីៗនេះ មហាជន និងស្រទាប់យុវវ័យ បានឃើញរូបភាព ជាច្រើនសន្លឹក បង្ហោះនៅលើ Account Facebook របស់នាង បង្ហាញពីរូបភាពសិចស៊ី បញ្ចេញដើមទ្រូង ធ្វើឲ្យអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ព្រឺសម្បុរគីង្គក់ ខ្ញាកៗតែម្ដង ។

កន្លងមកអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក មិនដែលបានឃើញ តារាសម្តែងសាច់សរ សម្បូរមន្តស្នេហ៍រូបនេះ បង្ហោះរូបភាពសិចស៊ី បញ្ចេញដើមទ្រូងបែបនេះ ទេ ។ តែផ្ទុយទៅវិញការ បង្ហោះរូបភាពសិចស៊ី បញ្ចេញដើមទ្រូង បែបនេះ ត្រូវបានមហាជន មួយចំនួនលើកឡើង ថា កញ្ញា តាតា ចង់ទទួលបាន ប្រជាប្រិយភាព តាមរយៈការបញ្ចេញ ដើមទ្រូងសិចស៊ីរបស់នាង ។

យ៉ាងណាក្តី គេមិនដឹងថា ស្រីស្រស់ តាតា បង្ហោះរូបភាពបែបនេះ ចង់បានប្រជាប្រិយភាព ដូចដែលគេលើកឡើង ឬក៏គ្រាន់តែបង្ហោះ ជាការសម្ញែង ឲ្យអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកបា នឃើញនោះទេ ខណៈដែលគេហទំព័រ LookingTODAYនៅមិនទាន់ទាក់ទង សួរនាំបានទេនៅ ព្រឹកថ្ងៃទី៤ខែកញ្ញានេះ ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

width=500

width=500

width=500

width=500

width=500

width=500

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល