កោះ​មូល​គឺជា​កោះ​មួយ​ដែល​ធំជាងគេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​បណ្ដោយ​២២​គ​.​ម និង​ទទឹង​៧​គ​.​ម​។​ កោះ​នេះ​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​កោះកុង ខេត្ត​កោះកុង មាន​ចម្ងាយ​២៤​គ​.​ម​ពី​ទី​រួម​ខេត្ត​កោះកុង​តាម​ផ្លូវ​សមុទ្រ​។

កោះ​មូល​មាន​កម្ពស់​៣៥០​ម បើ​ប្រៀបធៀប​ទៅ​នឹងនិ​វោ​ទឹកសមុទ្រ​។ ​នៅលើ​កោះ​នេះ​មាន​កូនភ្នំ​ជាច្រើន​ដែល​ពោរពេញ​ទៅដោយ​ទេស​ភាព​​ធម្ម​ជាតិ​។ កោះ​កុង​​ក្រៅ​មាន​ទឹកធ្លាក់​ជាង​១០​ កន្លែង​ដែល​មាន​កម្ពស់ ៦​ទៅ​២៥​ម​។

ក្រៅពី​ទឹកធ្លាក់​កោះ​មូល​មាន​ឆ្នេរ​ខ្សាច់​៦​កន្លែង​ទៀត ដែល​មាន​បណ្ដោយ​ពី​៣០០០​ម ទៅ ៥០០០​ម​។ ​ឆ្នេរ​ទាំងនេះ​គេ​អោយឈ្មោះ​ថា ឆ្នេរ​ដើម​ដូង​ទីមួយ​ដល់​ឆ្នេរ​ដើម​ដូង​ទី​ប្រាំមួយ​ដែល​មាន​ឆ្នេរ​ខ្សាច់ស​ ក្បោះ​និង ទឹកថ្លា​អាច​ឆ្លុះ​ដល់​បាត​ខ្សាច់​បាន​។

នៅ​ជុំវិញ​កោះ​មូលនៃ​ឆ្នេរ​ទាំង​ប្រាំមួយ​មាន​សត្វ​ផ្សោត​សមុទ្រ​ជាច្រើន មក​ហែល​ប្រលែង​លេង​នឹង​ឆ្នេរ​ខ្សាច់​ទាំង​នោះ​ គឺ​ពេល​ព្រឹកចាប់ពី​ម៉ោង​៩​ដល់ ម៉ោង ១០: ៣០​និង​ពេល​ល្ងាច ចាប់ពី​ម៉ោង ១៥​ដល់ ​ម៉ោង​១៧​។​ សត្វ​ផ្សោត​ទាំងនេះ​មាន​ពីរ​ប្រភេទ គឺ​ពណ៏​ស និង​ពណ៏ខ្មៅ​៕

width=437width=437width=436width=438width=435width=439

 

ដោយ ៖ សូរីយ៉ាប្រភព ៖ VY