យើងបានដឹងហើយថា ពិភពលោកយើងនេះតែងតែជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះធម្មជាតិជាដើម។ ដោយឡែកកាលពីម្សិលមិញនេះ មានការរញ្ជួយដីមួយបានកើតឡើង ដែលមានកំលាំងរញ្ជួយដល់ទៅ ៧.៨រិចទ័រ ហើយបានកើតឡើងកំឡុងពេលអាហារថ្ងៃត្រង់ ដែលធ្វើអោយប្រជាជនទាំងអស់រត់ចេញពីអគារឬផ្ទះសម្បែង ដើម្បើរកសុខសុវត្តិភាពរៀងៗខ្លួននារដ្ឋ Llored de Mar ប្រទេសអេស្ប៉ាញ ដែលជារឿយៗវាតែងតែកើតមានឡើង ហើយអ្វីដែលលោកអ្នកត្រុវធ្វើគឺអង្គុយដោយរក្សាលំនឹង និងធ្វើយ៉ាងណាធានាអោយបានថាភេសជ្ជៈមិនកំពប់។
ជាទូទៅ មនុស្សគ្រប់រូបត្រូវបានធ្វើអោយភ័យខ្លាចពេលមានរញ្ជួយដីម្តងៗ ប៉ុន្តែនៅឯកាហ្វេរញ្ជួយដី អ្នករាល់គ្នាធ្លាប់មានបទពិសោធន៏ជាមួយនិងការរញ្ជួយដីដល់ទៅ ៧.៨រិចទ័រដោយមិនខ្វល់ពីការរញ្ជួយដី ស្របពេលពួកគេកំពុងទទួលទាន។ ទីកន្លែងនេះពិតជាទទួលបាននូវការពេញនិយមយ៉ាងខ្លាំង ប្រសិនបើលោកអ្នកចង់ទទួលអាហារឬកាហ្វេនៅទីនោះ លោកអ្នកចាំបាច់ត្រូវកក់កន្លែងជាមុនសិន។ បើយើងក្រឡេកមើលពីខាងក្រៅ យើងនិងឃើញថាកន្លែងញុំាកាហ្វេរញ្ជួយដីមានលក្ខណៈសាមញ្ញ ខណៈពេលដែលនៅខាងក្នុងប្រកបទៅដោយសុវត្តិភាពខ្ពស់។ ពេលដែលលោកអ្នកបានចូលខាងក្នុង នោះលោកអ្នកនិងបានដឹងថា ជាន់ផ្ទាល់ដីគឺជាភោជនីយដ្ឋានសំរាប់ក្មេងៗ ដែលបានតុបតែងឡើងបែបលក្ខណៈទូលាយ។ ក្នុងអំឡុងពេលចុងសបា្តហ៏ ក្មេងៗនិងបានសប្បាយរីករាយជាមួយនិងកម្មវិធីសប្បាយៗផងដែរ ស្របពេលនោះដែរក្រៅពីក្មេងៗ រួមនិងបុគ្គលិកបានរីករាយនៅជាន់ក្រោមដីដោយត្រូវជិះជណ្តើរយន្ត។នៅទីនោះ វាដូចជាភោជនីយដ្ឋានមួយអញ្ជឹង ហើយអ្វីដែលលើសពីនេះ លោកអ្នកត្រូវចំណាំថារាល់បុគ្គលិកតែងតែពាក់នូវមួកការពារ និងឧបករណ៏សុវត្តិភាពដទៃទៀត បន្ទាប់មក នៅពេលដែលម្ហូបបានមកដល់លោកអ្នកនិងបានដឹងថា ចានមានទម្ងន់ជាងធម្មតា។ ហើយអ្វីដែលលោកអ្នកត្រូវធ្វើបន្ទាប់ គឺត្រូវរីករាយនិងការញុំាអាហារដ៏ឈ្ងុយឆ្ងាញ់ដែលបានបំរើជូន។
ពេលលោកកំពុងរីករាយក្នុងការទទួលទាន លោកអ្នកត្រូវចងចាំថា ត្រូវមានស្មារតីខ្ពស់ក្នុងការការពារខ្លួន ពីព្រោះយើងទាំងអស់គ្នាមិនដឹងថា គ្រោះមហន្តរាយនិងកើតមានឡើងពេលណានោះទេ ដូចកាលពីម្សិលមិញនេះស្រាប់ ការរញ្ជួយដីមួយមានកំលាំងដល់ទៅ ៧.៨រិចទ័រ ដែលធ្វើអោយក្មេងៗភ័យហើយបានស្រែក រីឯរបស់របរដទៃទៀតក៏រង្គើផងដែរ តែអ្វីដែលលោកអ្នកត្រូវធ្វើគឺត្រូវនៅនិងមួយកន្លែង និងរង់ចាំភាពស្ងប់ស្ងាត់ទៅវិញ។ ខណៈពេលដែលមានគ្រោះមហន្តរាយធម្មជាតិ នៅទីនេះផ្ទាល់គ្មានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ។ ជាការពិត អ្វីដែលលោកអ្នកត្រូវចងចាំគឺលោកអ្នកមិនចាំបាច់ស្លៀកសំលៀកបំពាក់ស្អាត ពីព្រោះការកំពប់ភេសជ្ជៈ និងអាហារវាជារឿងធម្មតានៅទីនេះ។
ដោយ ៖ ចាន់ណាប្រភព ៖ odditycentral