ស្ទើរតែមិនគួរអោយជឿ ៖ កាលពីប៉ុន្មានមុននេះ ទីភ្នាក់ងារសារព័ត៌មាន ស្កាយញូវ បានចេញផ្សាយនូវវីដេអូគ្រោះថ្នាក់ដ៏រន្ធត់មួយ ដែលត្រូវបានថតជាប់ទិដ្ឋភាពទាំងស្រុង ពោលគឺ រថយន្តដឹកទំនិញធន់ធំមួយគ្រឿង ត្រូវរថភ្លើងមួយគ្រឿងផ្សេងទៀត បុកពេញមួយពេញទំហឹងខណៈទៅជាប់គាំងនៅពីមុខផ្លូវរថនៃខ្សែរថភ្លើង។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនេះ បានកើតឡើងកាលពីម្សិលមិញនេះ នៅភាគខាងលិចរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ។ ដោយឡែក បើនិយាយពីទំហំនៃការខូចខាត ក៏ដូចជាមូលហេតុដែលនាំអោយរថយន្តដឹកទំនិញធន់ធំ ទៅជាប់គាំងនៅពីមុខផ្លូវរថនៃខ្សែរថភ្លើងនោះ មិនទាន់មានប្រភពណាមួយបញ្ជាក់អោយដឹងនៅឡើយនោះទេ។
តែបើតាមការប៉ាន់ប្រមាណ ទំនងជារថយន្តមួយគ្រឿងនោះជាប់ផុង ឬក៏គើងជាប់នៅនឹងមួយកន្លែង ក្រោយបើកកាត់ផ្លូវរថភ្លើង តែអ្វីដែលជាភាពភ្ញាក់ផ្អើល និងបុកពោះនោះគឺថាបុរសជាអ្នកបើករថយន្តប៊ិះនឹងស្លាប់បាត់បង់ជីវិត មុននឹងសម្រេចចិត្តលោតចេញពីឡានពោលគឺ មុនតែបន្តិច នៃគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនេះ ។ ខាងក្រោមនេះគឺជាវីដេអូជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ប្រឈមមុខ នឹងការកាត់ផ្តាច់ជើង ក្រោយពីងពាងមានពឹសបំផុត របស់អង់គ្លេសខាំ- កៅអីការិយាល័យមួយ ស្រាប់តែផ្ទុះឡើង ធ្វើអោយស្រ្តីមា្នក់ រងរបួសជាទម្ងន់- វីដេអូ និយាយពីគ្រោះធម្មជាតិ ដ៏រន្ធត់មួយ ល្បីបំផុត ក្នុងប្រព័ន្ធ ហ្វេសប៊ុក- ចម្លែកៗ ៖ មនុស្សពឹងពាងពិតឬ បាននាំគ្នា ផ្អើលមើលយ៉ាងដូច្នេះ?
ដោយ ៖ កុសលប្រភព ៖ ដឹមីរ័រ