បន្ទាប់ពី Trailer រឿងថ្មីរបស់ Hugh Jackman X-Man : Day Of Future Past ទទួលបានផលវិជ្ជមានជាច្រើនរួចមក ឥលូវនេះទស្សនិកជន ត្រូវទទួលបានដំណឹងអាក្រក់មួយហើយ ដែលទាក់ទងជាមួយនិង តារាសំដែងតួឯក Hugh Jackman ។
ថ្មីៗនេះ Hugh Jackman បានប្រកាសទៅទស្សនិកជនរបស់ខ្លួនតាម Twitter ថា ឥលូវនេះគាត់កំពុងតែសំរាកពីការងារ ព្យាបាល មហារីកស្បែករបស់គាត់ ដែលទើបតែពិនិត្យឃើញថ្មីៗនេះឯង ។ មហារីកស្បែកនោះគឺ បានកើតនៅលើច្រមុះរបស់គាត់ ដែលជាការកើតឡើងដោយសារកំដៅព្រះអាទិត្យ ។ គាត់បានផ្តាំទៅទស្សនិកជនទាំងអស់ថា បើឃើញមានអ្វីប្លែកនៅលើស្បែក សូមទៅពិនិត្យភ្លាម មិនត្រូវទុកនៅយូរឡើយ កុំអោយកើតមានដូចគាត់ ។
ដោយសារតែពេលនេះ Hugh Jackman កំពុងតែសំរាកព្យាបាលជំងឺនោះ បានន័យថា គាត់បានផ្អាកការថតរឿង និងកម្មវិធីទាំងអស់រហូតដល់ពេលគាត់ជា ដូចនេះបានន័យថា រឿងថ្មីដែលគាត់កំពុងតែថត នឹងត្រូវពន្យាពេល ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ eonline