ទីក្រុងម៉ានីល ៖ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសហ្វីលីពីនបានតំលើងនូវឧបករណ៏តាមដានរកជម្ងឺផ្សេងៗនៅឯអាកាសយានដ្ឋានរបស់ខ្លួន ដើម្បីការពារការនាំចូលនូវជម្ងឺអាថ៌កំបាំងមួយ ក្រោយពីវាបានសម្លាប់កុមារកម្ពុជាអស់ប្រមាណជាង ៦០ នាក់ ។

បើយោងទៅតាមសម្តីរបស់លោក Enrique Ona ដែលជាលេខាធិការប្រចាំមណ្ឌលសុខភាពមួយបានប្រាប់ដល់ភ្នាក់ងារសារពត៉មានអោយបានដឹងថា ៖ ពួកយើងមានការប្រុងប្រយ័ត្នខ្ពស់បំផុតនៅតាមអាកាសយានដ្ឋាន ស្របពេលនាប៉ុន្មានថ្ងៃចុងក្រោយនេះ សារពត៌មានភាគច្រើនបានចុះផ្សយថាកុមារភាគច្រើនបានស្លាប់ តែបែរជាមិនដឹងមូលហេតុច្បាស់លាស់ទៅវិញ ដូច្នេះ យើងខ្ញុំក៏កំពុងតែមានវិធានការទប់ស្កាត់ ក៏ដូចជាការហូរចូលនៃជម្ងឺនេះ។
លើសពីនេះទៅទៀត គាត់បានបញ្ជាក់ថាទោះបីជាមានការផ្ទុះឡើងនូវជម្ងឺដែលបានសម្លាប់កុមារដោយមិនដឹងមូលហេតុនេះក្តី ក៏មិនមានការដាក់កំហិតណាមួយមិនអោយប្រជាជនធ្វើដំណើរទៅកាន់ប្រទេសកម្ពុជានោះទេ។

គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៏របស់អង្កការសុខភាពពិភពលោក ( WTO ) បានអោយដឹងថា នៅក្នុងអំឡុងពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ កុមារកម្ពុជាប្រមាណជាង ៦០ នាក់បានស្លាប់ដោយសារតែជម្ងឹម៉្យាង ដែលមកទល់និងពេលនេះពុំទាន់មានការបញ្ជាក់អះអាង ថាជម្ងឺនោះជាជម្ងឺអ្វីនៅឡើយទេ។
គួររំលឹកផងដែរថា ជម្ងឺដែលបានសម្លាប់កុមារកម្ពុជាដោយមិនដឹងមូលហេតុច្បាស់លាស់នេះ បើនិយាយពីរោគសញ្ញាដែលអាចកើតមានឡើងនូវជម្ងឺនេះ គឺថា កុមារកើនឡើងកម្តៅក្នុងខ្លួនលើសពីធម្មតា និង មានការពិបាកក្នុងការដកដង្ហើម៕
ដោយ ៖ រិទ្ធីប្រភព ៖ yourhealth