កាលពីពេលថ្មីៗនេះសួនឧទ្យានមួយនៅទីក្រុង Guilin ប្រទេសចិនបានចេញប្រកាសពីកម្មវិធីពិសេសមួយដែលតម្រូវអោយនារីដែលមានអាយុ ១៨ ឆ្នាំឡើងទៅស្លៀកខោខ្លី ឬសំពត់ខ្លី ដែលមានប្រវែងខ្លីជាង ៣៨ សង់ទីម៉ែត្រនោះ ពួកគេនឹងទទួលបានការបញ្ចុះតម្លៃ សំបុត្រចូលលេងសួនឧទ្យានចំនួន៥០% ក្នុងអំឡុងខែកក្កដា និងខែសីហានេះ។
ហើយចំពោះការវាស់វែងគឺតម្រូវអោយបុគ្គលិកក្នុងសួនឧទ្យានប្រើប្រាស់បន្ទាត់ដើម្បីវាស់វែងប្រវែងសំពត់ និងខោខ្លី របស់នារី។ ការធ្វើបែបនេះគឺមានគោលបំណងក្នុងការបង្ហាញសម្រស់នារីៗនៅក្នុងរដូវក្ដៅ ដោយជម្រុញអោយស្រីៗស្លៀកកាន់តែខ្លី កាន់តែល្អ។ ចំពោះគំនិតមួយនេះមិនទាន់ជាមានការរិះគន់ពីសំណាក់មនុស្សម្នានៅឡើយទេ ហើយប្រហែលជាមិនមានអ្នករិះគន់នោះទេព្រោះកាលពីឆ្នាំ ២០០៧ ក៏មានកម្មវិធីបែបនេះដែរដែលទទួលបានជោគជ័យជាខ្លាំង៕
ដោយ៖ ម៉ូកាប្រភពពី៖ Chinabuss