អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីថ្ងៃទី ០៨ ម្សិលមិញនេះថា ក្រុមអ្នកនេសាទ ក្នុងដែនសមុទ្រ ធ្វើការនេសាទ បានត្រីចម្លែកម៉្យាង ខ្លួនវែង តែហាក់បីដូចជា គ្នានក្បាល (headless)។

width=459

លោក Dale Leverone ដែលជាអ្នកនេសាទត្រីនោះ បាននិយាថា ត្រីដែលមានខ្លួនវែង ពណ៌សស្គុះនោះ ត្រូវលោកចាប់បាននៅឆ្នេរសមុទ្រ Kona រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិ​​​​​​​​​​​​​​​​​​ក។ លោកបានបន្ដថា បន្ទាប់ពីបានលើកវាចេញពីក្នុងទឹក លោកក៏បានថតរូបវា រួចក៏បង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធរណេត។ ជាមួយគ្នានោះផងដែរ ក៏មានមនុស្សជាច្រើន មានការភ្ងាក់ផ្អើល​ និងងឿងឆ្ងល់ នៅពេលដែលគេបានមើលឃើញត្រីនេះ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកខ្លះ បាននិយាយថា វាពិតជាប្រសើរណាស់ ដែលសម័យនេះទៅហើយ យើងនូវមានសត្វត្រីចម្លែកៗ ក្នុងដែនទឹកទៀត។

width=459

គួររំលឹកផងដែរថា សត្វត្រីចម្លែកនោះ គឺមានប្រវែងដល់ទៅ 7 foot ដែលស្មើនឹង 2.13 សង់ទីម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកអភិរក្សសត្វ ក្នុដែនសមុទ្រ បានទៅដល់ទីនោះ ហើយធ្វើការលែងត្រីនោះវិញផងដែរ៕

ដោយ៖ នារីប្រភព៖ newsday