ស៊ីរី៖ តាមសេចក្ដីរាយការណ៍ក្នុងស្រុករបស់ប្រទេសស៊ីរី កាលពីថ្ងៃទី​ ២៧ សីហា​ ម្បិលមិញនេះបានអោយដឹងថា​ ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពលោក Bashar Al-Assad ត្រូវបានឆេះ ខណៈដែលមានការប៉ះទង្គិចគ្នាមួយ នៅជិតទីក្រុង​ Damascus ។

width=456

បើតាមកាអោយដឹង ពីក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សរបស់អង់គ្លេស ប្រចាំនៅស៊ីរីបានអោយដឹងថា ការប៉ះទង្គិចគ្នារវាងកងទ័ពលោក Assad និងក្រុមអ្នកប្រឆំាងរបបលោក Assad បានអូសបន្លាយជាច្រើនសបា្ដហ៍មកហើយ នៅជិតទីក្រុង Damascus នេះ។ ចំនួនអ្នកស្លាប់ក៏កាន់តែច្រើនឡើងៗផងដែរ។

width=455

ទោះបីជាយ៉ាងណាក៏ដោយ ក៏គេមិនទាន់ដឹងថា ការធ្លាក់ឧទ្ធម្ភាគចក្រ របស់កងទ័ពលោកAssad បណ្ដាលមកពីមូលហេតុអ្វីដែរ។ ស្របជាមួយគ្នានេះផងដែរ លោកប្រធានាធិបតីបារាំង Francois Hollande ក៏បានព្រមានដល់លោក Assad ផងដែរ នៅការប្រើបា្រស់សព្វាវុធដែលមានសារធាតុគីមី។​ នេះជាវីដេអូក្លីប បង្ហាញពីការធ្លាក់ឧទ្ធម្ភាគចក្រ សូមចុចដើម្បីមើល៕

ដោយ៖ រក្សាប្រភព៖ dailymail